ព័ត៌មាន
ពលរដ្ឋសម្តែងការអរគុណរាជរដ្ឋាភិបាល ចំពោះការធ្វើតេស្តជំនាញ RPL ជំហានទី២ ឥតគិតថ្លៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសចាប់ផ្តើមអនុវត្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២ ជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះតទៅ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តទាំងស្រុង ក្នុងគោលបំណងប្រែក្លាយបទពិសោធន៍ជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រផ្លូវការ។
យុទ្ធនាការដ៏មានសារៈសំខាន់នេះ ទទួលបានការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ និងពលករដែលមានបទពិសោធន៍។ តាមរយៈការសម្ភាសន៍ជាមួយបេក្ខជនជំនាញផ្នែកឆុងនិងរចនាកាហ្វេ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ ដែលបានចូលរួមកម្មវិធីនេះ ពួកគាត់បានចាត់ទុកកម្មវិធីនេះថា ពិតជាមានតម្លៃ និងល្អខ្លាំងបំផុត ពីព្រោះជាការបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពពិតប្រាកដរបស់ខ្លួន។
លោក ហួ ចិត្រា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងជាអតីតពលករមកពីប្រទេសជប៉ុន បានលើកឡើងថា ការធ្វើតេស្ត RPL ដោយឥតគិតថ្លៃនេះ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់រូបលោក ក៏ដូចជាអតីតពលករដទៃទៀត ក្នុងការយកចំណេះដឹង និងបទពិសោធន៍ការងារពីក្រៅប្រទេស មកបំប្លែងជាវិញ្ញាបនបត្រផ្លូវការស្របច្បាប់នៅក្នុងស្រុក ដើម្បីងាយស្រួលរកឱកាសការងារល្អៗ និងទទួលបានប្រាក់ចំណូលខ្ពស់។
ស្រដៀងគ្នានេះ អ្នកស្រី ប៉ាន់ ចាន់ឌី អាជីវករលក់កាហ្វេនៅខណ្ឌឬស្សីកែវ និងអ្នកស្រី ង៉ោ គីមឡេង ជាអាជីវករលក់កាហ្វេ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញការយល់ឃើញថា គោលនយោបាយនេះបានជួយកាត់បន្ថយបន្ទុកចំណាយរបស់ពួកគាត់បានយ៉ាងច្រើន។ ការមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញឆុងកាហ្វេផ្លូវការ នឹងជួយឱ្យអាជីវកម្មកាន់តែមានស្តង់ដារ។
ដោយឡែក លោក ដា ដាវីត បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនមួយនៅភ្នំពេញ និងកញ្ញា ក្លាន ធៀប មកពីខេត្តរតនគិរី បច្ចុប្បន្នជានិស្សិតឆ្នាំទី១ នៅភ្នំពេញ ដែលបានធ្វើតេស្តជំនាញផ្នែកការរចនាក្រាហ្វិកដោយកុំព្យូទ័រ បាននិយាយឱ្យដឹងថា កម្មវិធី RPL ជំហានទី២នេះ គឺមានតម្លៃបំផុតក្នុងការលើកកម្ពស់តម្លៃកម្លាំងពលកម្មជាតិ បង្កើនទំនុកចិត្តលើទីផ្សារការងារ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសក្តានុពលខ្លាំងក្លាបន្ថែមទៀត។
បើតាម លោក ទាង សាក់ប្រធាននាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ការធ្វើតេស្ត RPL ជំហានទី២នេះ ត្រូវបានគាំទ្រថវិកាសម្រាប់មនុស្ស ១ពាន់នាក់បន្ថែមទៀត លើមុខជំនាញផ្នែកសេវាកម្មចំនួន២ រួមមាន៖ ការងារឆុងនិងរចនាកាហ្វេ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ។
ដោយឡែក សម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ ស្របតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបានរៀបចំកញ្ចប់ថវិការដ្ឋសម្រាប់ធ្វើតេស្តជូនបងប្អូនអតីតពលករចំនួន ១ម៉ឺននាក់បន្ថែមទៀត លើមុខជំនាញ ចំនួន១៣ ក្នុងវិស័យសំណង់ រួមមាន៖ ១. ការងារកំបោរ (រៀបឥដ្ឋនិងបូក) ២. ការងារការ៉ូ ៣. ការដំឡើងពុម្ព ៤. ការដំឡើងបណ្តាញបំពង់ទឹក ៥. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៦. ការងាររន្ទា ៧. ការដំឡើងសរសៃដែក ៨. ការផ្សារអគ្គិសនី ៩. ការលាបថ្នាំអគារ ១០. ការងារត្រាសសេជីករណ្តៅគ្រឹះ ១១. ការដំឡើងដំបូល ១២. ការងារបេតុង ១៣. ការងារលាយបាយអរនិងបេតុង។ កម្មវិធីនេះមានគោលបំណងប្រែក្លាយបទពិសោធការងារ និងជំនាញដែលទទួលបានតាមរយៈការអនុវត្តជាក់ស្តែង ទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ ឈិត បូរ៉ាវី















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន