ព័ត៌មាន
ក្នុងចំណោមស្នាដៃជិត ៤០០ ចំណងជើង មានស្នាដៃផលិតករខ្មែរ និងបរទេស ៩០ ចំណងជើងត្រូវបានជ្រើសយកមកដាក់បញ្ចាំង
ក្នុងពិធីបើកមហោស្រពភាពយន្តខ្នាតខ្លីចតុម្មុខជំនាន់ទី១៥, ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អៈអាងថា មហោស្រពភាពយន្តខ្លី គឺជាវេទិការមួយដ៏មានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការជំរុញលើកទឹកចិត្តដល់យុវជន ដើម្បីបញ្ចេញនូវគំនិត ចែករំលែកផ្សព្វផ្សាយនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយគឺជាជំហ៊ានដំបូងដែលនាំពួកគេឱ្យក្លាយជាផលិតករភាពយន្ត។…………………….
ឯកឧត្តមបន្តថា ក្នុងន័យនេះ មហោស្រពភាពយន្តខ្លីចតុមុខ ដែលរៀបចំនាពេលនេះគឺមានអត្ថន័យលើសពីការចាក់បញ្ចាំង ផ្សព្វផ្សាយនិងការប្រកួតប្រជែងស្នាដៃភាពយន្ត តែជាវេទិកាដ៏មានវិសាលភាព ដែលឆ្លុះបញ្ចាំងអំពីការរីកចម្រើនប្រកបដោយការច្នៃប្រឌិត ពិសេសការបង្ហាញនូវខ្លឹមសារសាច់រឿងដ៏សំបូរបែបដែលមនុស្ស ភាគច្រើនពុំធ្លាប់បានដឹង ពុំធ្លាប់បានលឺ និងពុំធ្លាប់បានឃើញក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ គ្រប់សកម្មភាព គ្រប់ពាក្យពេជន៍សន្ទនា និងគ្រប់ឈុតឆាកដែលអ្នកនិពន្ធ ឬអ្នកដឹកនាំរឿងបានតាក់តែង និងបង្កើតឡើង មិនត្រឹមតែឆ្លុះបញ្ចាំងពីទេពកោសល្យរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងប៉ុណ្ណោះទេ តែថែមទាំងជាការកំណត់ និងការប្តេជ្ញាចិត្តរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងលើព្រំដែននៃទម្រង់ សិល្បៈក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួនទៅដល់ពិភពលោក ប្រកបថាមពល។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកសាងផែនការយុទ្ធសាស្រ្តនានា ដើម្បីរួមចំណែកប្រើប្រាស់សក្តានុពលវប្បធម៌ជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាក់ស្តែង អនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្រសួង បាននិងកំពុងអនុវត្តយ៉ាងម៉ត់ចត់នូវយុទ្ធសាស្រ្តក្នុងការជំរុញព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជាដែនដីស្វាគមន៍ក្រុមថតភាពយន្តជាតិ និងបរទេស និងបានដាក់ឱ្យអនុវត្តនូវបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ក្នុងគោលដៅជំរុញនិងលើកទឹកចិត្ត និងសម្របសម្រួលដល់ការបង្កើតស្នាដៃភាពយន្តថ្មីៗ ដើម្បីរួមចំណែកថែរក្សា ការពារ លើកតម្កើង និងអភិវឌ្ឍវប្បធម៌ជាតិ។
បើតាមលោក ស៊ុំ ស៊ីថែន ប្រធានគណៈកម្មការរៀបចំមហោស្រព បានឲ្យដឹងថា មហោស្រពបានទទួលភាពយន្តខ្នាតខ្លីពីក្នុងប្រទេសចំនួន៨៣ចំណងជើង និងក្រៅប្រទេសចំនួន ២៩៧ចំណងជើង សរុបចំនួន៣៨០ចំណងជើង ដែលបានដាក់ពាក្យចូលរួម ហើយមហោស្រពបានសម្រេចជ្រើសរើសភាពយន្តខ្លីសរុប ៩០ចំណងជើង សម្រាប់ការចាក់បញ្ចំាង។ សម្រាប់ភាពយន្តប្រកួតប្រជែង មានភាពយន្តផលិតដោយយុវផលិតករក្នុងស្រុកមានចំនួន ២០ចំណងជើង និងភាពយន្តផលិតដោយបរទេសចំនួន ២១ចំណងជើង។ ភាពយន្តទាំងនេះត្រូវបានចាក់បញ្ចាំនៅតាមរោងភាពយន្តចំនួន៧ នៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តចំនួន៣ ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ។ ចំនួននេះ គឺជាការវិវត្តន៍ថ្មីមួយទៀតសម្រាប់មហោស្រព ភាពយន្តខ្នាតខ្លីចតុមុខ ដែលមានផលិតករជាច្រើនចាប់អារម្មណ៍ និងបានយកស្នាដៃភាពយន្តរបស់ពួកគេចូលរួមក្នុងមហោស្រព ហើយការចូលរួម នេះគឺជាកាលានុវត្តភាពថ្មីមួយសម្រាប់យុវផលិតករ ភាពយន្តកម្ពុជា ដើម្បីសិក្សារៀនសូត្រពីគំរូល្អៗ ក្នុងការអភិវឌ្ឍស្នាដៃភាពយន្តរបស់ខ្លួន ទៅថ្ងៃអនាគត៕
អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន