ព័ត៌មាន
អ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលានេះ អ្នកដំណើរលើនាវាVillan Vie Odyssey ៤រូបទៀត បានធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ប្រទេសគេវិញ ខណៈអ្នកដំណើរជាច្រើនរូប បន្តស្នាក់នៅ ធ្វើដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នៅកម្ពុជារយៈ ក្រោយពេលនាវារបស់គេ មិនអាចបន្តដំណើរទៅមុខទៀតបាន ដោយសារបញ្ហាផ្គត់ផ្គង់ប្រេង។
ថ្លែងមុនចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោTIA បណ្តាអ្នកដំណើរនៃនាវាអន្តរជាតិ Odyssey ថ្លែងការអរគុណរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ បានជួយផ្តល់ការសម្រួលការងារដែលមានតម្រូវការចាំបាច់ជាច្រើន ដូចជា ការកក់ ការជួយសំរួលឲ្យសណ្ឋាគារបញ្ចុះតម្លៃសម្រាប់ការស្នាក់នៅកម្ពុជា ផ្តល់មគ្គុទេសក៏ទេសចរណ៍ និងការដឹកជញ្ជូនធ្វើដំណើរទេសចរណ៍ដោយមិនគិតថ្លៃជាច្រើន ដែលធ្វើឲ្យគេមានភាពកក់ក្តៅ និងពេញចិត្តខ្លាំង ហើយគេនឹងត្រឡប់មកទស្សនា និងស្វែងយល់ពីកម្ពុជាបន្ថែមទៀត។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការគ្រោងនាវាអន្តរជាតិ Villa Vie Odyssey បានពន្យាពេល ចេញដំណើរពីកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលានេះ ប៉ុន្តែរហូតមកដល់នេះ នាវាអន្តរជាតិនេះ បាននិងកំពុងពន្យាពេលបន្តការចត ដោយសារបញ្ហាប្រេងកំពុងឡើងថ្លៃជាសកល។
លោក បន្តថា យ៉ាងណាគ្រប់អ្នកដំណើរលើនាវានោះ ត្រូវបានមន្ត្រីជំនាញ មានសមត្ថកិច្ច បាននិងកំពុងរួមគ្នាប្រចាំការ ដោះស្រាយរាល់សំណូមពរ រាល់តម្រូវការចាំបាច់នានា សម្រួលការដឹកជញ្ជូនធ្វើដំណើរទៅភ្នំពេញ និងធ្វើដំណើរទេសចរណ៍កម្សាន្តក្នុងខេត្ត និងក្រៅខេត្ត ដោយមានមគ្គុទេសក៏ទេសចរណ៍នាំ និងមិនមានការគិតថ្លៃ ព្រមជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានជួយចុះអន្តរាគមន៍ឲ្យសណ្ឋាគារនានាផ្តល់ការបញ្ចុះថ្លៃឲ្យបាន៤០ទៅ៥០% ជូនអ្នកដំណើរលើOdyssey ស្នាក់នៅ និងមានឱកាសដើរកម្សាន្តបានយូរថ្ងៃនៅកម្ពុជា។
សូមបញ្ជាក់ថា នាវាអន្តរជាតិ Villa Vie Odyssey ផ្ទុកអ្នកដំណើរ ៣៥៩នាក់ ក្នុងនោះ អ្នកដំណើរទេសចរណ៍២០៣នាក់ មាន១៥សញ្ជាតិ និងនាវឹក១៥៦នាក់ បានចូលចតនៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ១៥និង៥០នាទី ហើយតាមផែនការគ្រោងទុកនឹងបន្តដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ប៉ុន្តែដោយសារមានបញ្ហាវិបត្តិហិរញ្ញវត្ថុ ការផ្គត់ផ្គង់ប្រេង និងតម្លៃទីផ្សារប្រេងជាសកលកំពុងឡើងថ្លៃ បានធ្វើឲ្យនាវាទេសចរណ៍អន្តរជាតិមួយនេះបន្តការឈប់សំចតនៅរហូតដល់ថ្ងៃនេះ ។
អត្ថប ស៊ុម សុខជា







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ