ព័ត៌មាន
សិស្សតាមបណ្ដាខេត្តចាប់ផ្ដើមបវេសនកាលថ្មី ដើម្បីបន្តក្រេបជញ្ជក់ចំណេះដឹង
សិស្សានុសិស្ស នៅតាមបណ្ដាខេត្តចាប់ផ្ដើមបវេសនកាលថ្មី ដើម្បីបន្តក្របជញ្ជក់ចំណេះដឹង ខណៈថ្នាក់ដឹក នាំខេត្ត និងសាលា បានជំរុញលើកទឹកចិត្ត ដោយបានបញ្ជាក់ថា វិស័យអប់រំ គឺជាមូលដ្ឋាន គ្រឹះដ៏សំខាន់ក្នុងការក សាងធនធានមនុស្សសំដៅរួមចំណែកអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន។

ក្នុងឱកាសប្រកាសបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ថ្នាក់ដឹកនាំខេត្តក្រចេះ កំពត និងបន្ទាយមានជ័យ បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យអាទិភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង ធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើនទៅពេលអនាគត។
ថ្នាក់ដឹកនាំខេត្តទាំងនេះ បានលើកទឹកចិត្តសិស្សឱ្យខិតខំសិក្សា និងបានបញ្ជាក់ថា ការអប់រំ មិនត្រឹមតែ ផ្តល់ចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវផ្តោតលើការបណ្តុះបណ្តាល សីលធម៌ គុណធម៌ វិន័យ សុជីវធម៌ និងចរិយាសម្បទាល្អ ដើម្បីឲ្យសិស្សានុសិស្ស ក្លាយជាពលរដ្ឋល្អ មានការទទួលខុសត្រូវ និងចេះរស់នៅក្នុងសង្គម ប្រកបដោយភាពថ្លៃថ្នូរ។ ជាពិសេស ក្នុងបរិបទ នៃការវិវដ្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ការធ្វើទំនើបកម្ម វិស័យអប់រំ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន គឺជាកត្តាចាំបាច់ ដើម្បីឆ្លើយតប នឹងតម្រូវការ នៃសម័យកាលថ្មី។
ថ្នាក់ដឹកនាំខេត្ត បានណែនាំដល់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់ លើការបង្រៀន ការអប់រំសីលធម៌ និងការអភិវឌ្ឍសមត្ថភាពសិស្ស។ ទន្ទឹមនឹងនេះ សិស្សានុសិស្សត្រូវខិតខំសិក្សា រៀនសូត្រ គោរពវិន័យសាលារៀន គោរពលោកគ្រូ អ្នកគ្រូ និងមាតាបិតា ព្រមទាំងពង្រឹងចំណេះដឹង ជំនាញឌីជី ថល សមត្ថភាពគិតវិភាគ និងការច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
មាតាបិតា និងអាណាព្យាបាល គួរវិនិយោគទាំងពេលវេលា និងថវិកាលើការអប់រំកូនចៅឱ្យបានល្អបំផុត ព្រោះការផ្តល់ឱកាសឱ្យកូនទទួលបានការអប់រំខ្ពង់ខ្ពស់ គឺជាការផ្តល់កំណប់ទ្រព្យដែលមានតម្លៃយូរអង្វែង ជាទ្រព្យ ចាយមិនចេះអស់ ផ្ទុយទៅវិញចាយកាន់តែច្រើន កាន់តែកើនឡើង។ អាណាព្យាបាលត្រូវជំរុញ និងគាំទ្រកូនចៅ ឱ្យ ចូលរៀនជាប្រចាំ ព្រមទាំងតាមដានវឌ្ឍនភាពសិក្សា និងការប្រព្រឹត្តរបស់កូនចៅនៅក្នុងជីវិតប្រចាំថ្ងៃ។ ការបង្កើត បរិយាកាសសិក្សាល្អនៅផ្ទះ ការជួយរៀនបន្ថែម ការលើកទឹកចិត្តឱ្យអានសៀវភៅ និងការចំណាយពេលពិភាក្សាជា មួយកូនចៅ គឺជាវិធីសំខាន់ៗក្នុងការពង្រឹងចំណេះដឹង ជំនាញគិត និងទម្លាប់រៀនដោយខ្លួនឯង។ ក្នុងបរិបទឌីជី ថល មាតាបិតាត្រូវចូលរួមណែនាំ និងតាមដានការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមរបស់កូនចៅឱ្យមាន ភាពសមស្រប សុវត្ថិភាព និងផ្តល់ប្រយោជន៍ដល់ការសិក្សា និងការអភិវឌ្ឍខ្លួន។ ការតាមដាននេះមានសារៈសំខាន់ ដើម្បីជួយឱ្យកូនចៅប្រើប្រាស់ឧបករណ៍ឌីជីថលដោយមានការទទួលខុសត្រូវ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តបានអំពាវនាវដល់សិស្សានុសិស្ស និងយុវជនទាំងអស់ឱ្យបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនជាប្រចាំ ដោយពង្រឹងវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា។ យុវជនត្រូវមានវិន័យ ស្រឡាញ់ និងថែរក្សាខ្លួន គ្រួសារ ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿង ញៀន អំពើអបាយមុខ និងអំពើអវិជ្ជមានគ្រប់រូបភាព៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoគណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន