ព័ត៌មាន
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តពង្រឹងការផ្តល់ឥណទានឱ្យចំគោលដៅ ខណៈឥណទានមិនដំណើរការកើនឡើង
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តពង្រឹងការផ្តល់ឥណទានឱ្យចំតម្រូវការជាក់ស្តែង និងមានការទទួលខុសត្រូវខ្ពស់ និងការធានាដល់ចីរភាពអាជីវកម្ម ជៀសវាងបញ្ហាហានិភ័យនៃបំណុលលើសកម្រិត ខណៈអត្រាឥណទានមិនដំណើរការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុកំពុងបន្តកើនឡើង។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កំពុងបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការផ្តល់ឥណទាន (កម្ចី) ដើម្បីធានាថា ការផ្តល់ឥណទានឆ្លើយតបចំតម្រូវការពិតប្រាកដ មានការទទួលខុសត្រូវខ្ពស់ និងរក្សាបាននូវចីរភាពអាជីវកម្ម។ ការរឹងបណ្តឹងនេះមានគោលបំណងការពារអតិថិជនពីហានិភ័យនៃបំណុលវណ្ឌក (បំណុលលើសកម្រិតសមត្ថភាពសង) ខណៈពេលដែលអត្រាឥណទានមិនដំណើរការ (Non-Performing Loans) នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុបច្ចុប្បន្នកំពុងមានការកើនឡើង។
ជុំវិញការផ្តល់ឥណទាននេះ, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា ឥណទានដែលមានមិនដំណើរការមានអត្រាកើនឡើងគួរកត់សម្ភាល់។ លោកបន្តថា បញ្ហានេះបើយោងតាមបទពិសោធន៍ និងការងារដែលអនុវត្តកន្លងមកឃើញថា មន្រ្តីឥណទាននៅតាមគ្រឹះធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ដើម្បីជំរុញការផ្តល់ឥណទានចំគោលដៅអភិវឌ្ឍន៍ ឬពង្រីកអាជីវកម្មពិតប្រាកដ ជួយបង្កើតប្រាក់ចំណូលមកវិញ ពោលគឺមានការទទួលខុសត្រូវខ្ពស់ និងធានាដល់ចីរភាពអាជីវកម្ម ជៀសវាងបញ្ហាហានិភ័យនៃបំណុលលើសកម្រិត។
ទាក់ទងការផ្តល់ឥណទាននេះដែរ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា ការផ្តល់ឥណទានរបស់គ្រឹះធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចដូចជា៖ ការផ្តល់ទៅលើវិស័យអចលនទ្រព្យមានជាង ២១ ភាគរយ, អាជីវកម្មលក់រាយជិត ១៧ ភាគរយ, សំណង់ជាង ១០ ភាគរយ, សកម្មភាពគ្រួសារជានិយោជក និងសកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្មជិត ១១ ភាគរយ, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង ៩ ភាគរយ, អាជីវកម្មលក់ដុំជាង ៨ ភាគរយ, កម្មន្តសាលជាង ៤ ភាគរយ, សេវាកម្មស្នាក់នៅនិងម្ហូបអាហារជាង ៤ ភាគរយ, ការដឹកជញ្ជូននិងស្តុកជិត ៣ ភាគរយ និងការផ្តល់ឥណទានទៅលើវិស័យផ្សេងៗមាន ១១ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦