ព័ត៌មាន
អនុប្រធាន គ.ជ.គ.ម. អញ្ជើញចូលរួមពិធីចែកកញ្ចប់សម្ភារចាំបាច់ចំនួន ៣,៣១៨កញ្ចប់ ជូនស្ត្រី និងក្មេងស្រីរងគ្រោះ នៅភូមិរង់ចាំ
បន្ទាយមានជ័យ៖នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. និងថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. បានអញ្ជើញចូលរួមពិធីចែកកញ្ចប់សម្ភារចាំបាច់ចំនួន ៣,៣១៨កញ្ចប់ ជូនស្ត្រី និងក្មេងស្រីរងគ្រោះនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកស្រី Sandra Bernklau តំណាង UNFPA និងលោកស្រី តាំង សុភាព នាយិការងអង្គការ TPO។
ជំនួយនេះរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងកិច្ចការនារី សហការជាមួយជាមួយមូលនិធិប្រជាជនសហប្រជាជាតិ (UNFPA) ព្រមទាំងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) ខណៈជំនួយសរុបចំនួន ៥,០០០ កញ្ចប់ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃសង្គ្រាម និងគ្រោះមហន្តរាយ ក្នុងខេត្តចំនួនបី រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ៕














-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoគណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន