ព័ត៌មាន
កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី
ភ្នំពេញ៖ កម្ពុជា វៀតណាម ឡាវ បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាពិសេសនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងបី។ ដែលការប្តេជ្ញានេះ គឺជាកត្តាដ៏សំខាន់ធានាភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសនីមួយៗ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅក្នុងតំបន់។
ឯកឧត្តម ព្រុំ សុខា អនុប្រធាអចិន្ត្រៃយ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងបានថ្លែងថា កិច្ចប្រជុំបានពិនិត្យមើលស្ថានភាពគ្រឿងញៀន បញ្ហាប្រឈមដែលសមត្ថកិច្ចកំពុងប្រឈម និងបទពិសោធន៍នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសទាំងបី និងបានបង្ហាញពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនង និងការសម្របសម្រួលរវាងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា វៀតណាម និងឡាវ ដើម្បីឆ្លើយតបចំពោះការវិវត្តនៃបទល្មើសគ្រឿងញៀនឆ្លងដែន។
ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមសូមលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងបី បន្តអនុវត្តតាមទិសដៅអាទិភាពសំខាន់ៗ រួមមាន៖បន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលប្រតិបត្តិការ តាមរយៈបណ្តាញទំនាក់ទំនងដែលមានស្រាប់ ដើម្បីឱ្យព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនអាចត្រូវបានផ្ទៀងផ្ទាត់ ចែករំលែក និងប្រើប្រាស់បានទាន់ពេលវេលា ស្របតាមច្បាប់ និងនីតិវិធីរបស់ប្រទេសនីមួយៗ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ជាពិសេសរវាងអាជ្ញាធរមានសមត្ថកិច្ច និងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ព្រមទាំងលើកកម្ពស់ការអនុវត្តតួនាទីរបស់មន្ត្រីទំនាក់ទំនងតាមព្រំដែន (BLOs) ឱ្យកាន់តែមានប្រសិទ្ធភាព។ បង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន តាមរយៈការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ ការសម្របសម្រួលការស៊ើបអង្កេត និងការអនុវត្តវិធានការរួមដែលសមស្របតាមច្បាប់ និងការឯកភាពរបស់ប្រទេសពាក់ព័ន្ធ។ ទី៤. ពង្រឹងការគ្រប់គ្រងសារធាតុគីមីផ្សំ និងការឆ្លើយតបចំពោះគ្រឿងញៀនប្រភេទថ្មីៗ ដោយបង្កើនការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការបង្វែរសារធាតុគីមីទៅប្រើប្រាស់ក្នុងការផលិតគ្រឿងញៀនខុសច្បាប់។
ចំណែកឯកឧត្តមឧត្តមសេនីយ៍ឯកបំរុង ងៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈវៀតណាមបាយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំត្រីភាគី និងទ្វេភាគីលើកទី១៩ ជាពិសេសគឺការប្តេជ្ញាចិត្តនយោបាយរបស់ប្រទេសទាំងបី វៀតណាម កម្ពុជា ឡាវ ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។
ឯកឧត្តមបន្តថា នៅក្នុងកិច្ចប្រជុំ វៀតណាមមានក្តីសោមនស្សរីករាយដែលបានកត់សម្គាល់ឃើញថា ក្នុង ពេលកន្លងមក ទោះបីជាសភាពការណ៍គ្រឿងញៀននៅលើពិភពលោក តំបន់ និងនៅក្នុងប្រទេសនីមួយៗនៅតែមានភាពស្មុគស្មាញ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រយុទ្ធប្រឆាំង គ្រងញៀនរបស់ប្រទេសនីមួយៗក៏ដោយ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ច និងបណ្តាខេត្តជាប់ព្រំដែន កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាង ប្រទេសយើងទាំងបី ត្រូវបានអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគ យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានចុះហត្ថលេខា ហើយទទួលបានប្រសិទ្ធភាពយ៉ាងច្បាស់លាស់។ កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរវាងបណ្តាខេត្តជាប់ ព្រំដែននៃប្រទេសទាំងបី បានរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់ ស្វែងរក និងចាប់ខ្លួន បទល្មើសជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន កាត់បន្ថយបទល្មើសគ្រឿងញៀននៅ ប្រទេសនីមួយៗ បង្កើតបានជាជំហានប្រែប្រួលល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើស និងការពារ សន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។
រីឯឯកឧត្តមឧត្តមសេនីយ៍ទោ គង់សាវ៉ាត់ ប៊ូនហៀង អនុរដ្ឋមន្ត្រី នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវបានថ្លែងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគី/ត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ចប់ដោយជោគជ័យ ហើយនឹងយកខ្លឹមសារនៃកិច្ចប្រជុំទៅអនុវត្តឲ្យទទួលបានជោគជ័យក្នុងការបង្ក្រាបគ្រឿងញៀន។ ជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះរួមចំណែកដ៏សំខាន់ក្នុងការទំនាក់ទំនងមិត្តភាព យោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងបី។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បញ្ហាគ្រឿងញៀនខុសច្បាប់នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ ដែលប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ សកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែន និងការប្រែប្រួលនៃមធ្យោបាយប្រព្រឹត្តបទល្មើស បានបង្ហាញ ពីតម្រូវការចាំបាច់ក្នុងការពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួលប្រតិបត្តិការ និងការចែក រំលែកបទពិសោធន៍រវាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសយើងទាំងបី។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា ក្នុងបរិបទនេះ កិច្ចប្រជុំរបស់យើងនាឱកាសនេះ មានសារៈសំខាន់ក្នុងការពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តកន្លងមក ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ព្រមទាំង ពិភាក្សាអំពីទិសដៅ និងវិធានការចាំបាច់ ដើម្បីបន្តពង្រឹងកិច្ចសហការឱ្យកាន់តែមានភាពសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការពិភាក្សាប្រកបដោយភាព ស្មោះត្រង់ ការយោគយល់ និងស្មារតីសហប្រតិបត្តិការ កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាក់ ស្តែង ដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿង ញៀននៅក្នុងប្រទេសយើងទាំងបី៕ អត្ថបទ៖ វង្ស សុភាព







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា