ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យចែកវិញ្ញាបនបត្រសម្គាល់ដីធ្លីជូនពលរដ្ឋចំនួន ១៧ភូមិ នៅស្រុកស្វាយចេក
ប្រជាពលរដ្ឋចំនួន ១៧ ភូមិ ស្ថិតនៅក្នុងឃុំសារង្គ និង ឃុំថ្នាំ ស្រុកភ្នំស្វាយចេក ខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោយបញ្ចប់ការវាស់វែង និងបិទផ្សាយដោយដុំជាសាធារណៈក្រោមវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋទាំង១៧ ភូមិ ស្មើនឹង២១ ៧៤៩ បណ្ណ ប្រារព្ធធ្វើនៅបរិវេណវត្តប្រាសាទភាសត្បូង នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានលើកឡើងថា ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែ ស៊ីជម្រៅ ជាមួយ នឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី៣ចំណុច រួមមាន ៖ ១-ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ,២-ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និង៣-ការផ្តល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ គឺសំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លី គឺដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី។
ឯកឧត្តម អភិបាលខេត្ត បន្តថា ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ គឺការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឱ្យឈ្មោះថា ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមួយឃុំម្តងៗ តាមការកំណត់របស់រាជរដ្ឋាភិបាល ដែលគេហៅថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។
ឯកឧត្តម ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ដែលត្រូវទទួលបណ្ណសូមប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លី ឱ្យបានត្រឹមត្រូវ នឹងត្រូវទុកដាក់ឱ្យល្អ ចៀសវាងការខូចខាតឬបាត់ដោយប្រការណាមួយ។ ព្រមទាំង បានណែនាំឃុំនិងភូមិ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដី ដើម្បីឱ្យពួកគាត់មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី នៅលើទីតាំងដែលក្រុមការងារផ្ទះបានរៀបចំឱ្យផ្តល់ជូន ឱ្យទាន់ពេលវេលាកំណត់។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕ អត្ថបទ៖ ឃិនសារិទ្ធ









-
ព័ត៌មាន4 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន5 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»