ព័ត៌មាន
ភូមិវប្បធម៌ហ្វ្រង់កូហ្វូនីនៅសៀមរាប លើកកម្ពស់សន្តិភាព មិត្តភាព វប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
អាជ្ញាធរខេត្ដសៀមរាប និងអាជ្ញាធរជាតិអប្សរា បានថ្លែងថា ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ មិនត្រឹមតែជាវេទិកាតាំងបង្ហាញនូវភាពចម្រុះនៃភាសាបារាំង និងវប្បធម៌នៃបណ្តាប្រទេសជាសមាជិកជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព មិត្តភាព វប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ ថា ព្រឹត្តិការណ៍ ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នឹងផ្ដល់នូវឱកាស និងអត្ថប្រយោជន៍ជាច្រើន ដូចជា ការផ្លាស់ប្តូរ និងតភ្ជាប់វប្បធម៌ ការដាក់បង្ហាញសិល្បៈ ប្រពៃណី ស្នាដៃប្រវត្តិសាស្ត្រ និងម្ហូបអាហារ នៃបណ្តាប្រទេសនិយាយភាសាបារាំង ដែលធ្វើឲ្យប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិបានស្វែងយល់កាន់តែច្បាស់ពីគ្នាទៅវិញទៅមក ក្រោមស្មារតី «មិត្តភាពប្រកបដោយភាពស្និតស្នាល»។ ការលើកកម្ពស់ការអប់រំ និងភាសា ការបង្កើតបរិយាកាសសិក្សា និងការបំផុសគំនិតដល់សិស្សានុសិស្ស យុវជន និងអ្នកសិក្សាភាសាបារាំង ក៏ដូចជាការផ្លាស់ប្តូរ បទពិសោធន៍សិក្សានៅបរទេស និងជម្រុញទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន ។លោកស្រីបន្ដថា ការបង្កើតជាពិព័រណ៍វប្បធម៌និងពាណិជ្ជកម្មនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្សាន្ត និងស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់ខេត្តសៀមរាប ។
ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ប្រទេសបារាំងបានចូលរួមយ៉ាងសំខាន់ក្នុងការស្រាវជ្រាវបុរាណវិទ្យា ការជួសជុលប្រាសាទ និងការបណ្តុះបណ្តាលអ្នកជំនាញកម្ពុជា។ ជាពិសេស សាលាបារាំងចុងបូព៌ា ដែលមានឈ្មោះកាត់ថា EFEO។ឯកឧត្ដមបន្ដថា ស្ថាប័ននេះបានចូលរួមក្នុងការសិក្សាប្រាសាទបុរាណ ការជួសជុលវិមានប្រវត្តិសាស្ត្រ ការអភិរក្សចម្លាក់ និងការចែករំលែកចំណេះដឹងវិទ្យាសាស្ត្រអំពីអរិយធម៌ខ្មែរ រួមមាន ប្រាសាទបាពួន ជាគម្រោងជួសជុលដ៏សំខាន់ចាប់ផ្តើមនៅ ឆ្នាំ១៩៩៥ ដោយមានការចូលរួមពី EFEO និងអាជ្ញាធរកម្ពុជា ហើយបានបញ្ចប់នៅឆ្នាំ២០១១។ គម្រោងនេះមានភាពស្មុគស្មាញយ៉ាងខ្លាំង ព្រោះផ្នែកធំមួយនៃប្រាសាទបានបាក់បែក។
អ្នកជំនាញត្រូវ សិក្សា និងរៀបចំដុំថ្មជាច្រើនឡើងវិញទៅតាមទីតាំងដើម ខណៈដែលប្រាសាទមេបុណ្យខាងលិច ដែលកម្ពុជា និងបារាំងបានពង្រឹងកិច្ចសហប្រតិបត្តិ ការលើការអភិរក្សនៅឆ្នាំ២០១២ ដោយមានការចូលរួមពីអាជ្ញាធរជាតិអប្សរា។ កិច្ចសហប្រតិបត្តិការអន្តរជាតិនេះ បានជួយធានាគុណភាពនៃការងារជួសជុល និងធានាឱ្យមានការការពារ បេតិកភណ្ឌវប្បធម៌នៅតំបន់អង្គរកាន់តែប្រសើរ ខណៈដែលការអភិរក្សបេតិកភណ្ឌ មិនមែនគ្រាន់តែជាការការពារដុំថ្ម ឬវិមានបុរាណប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ ជាការការពារប្រវត្តិសាស្ត្រ អត្តសញ្ញាណ ប្រពៃណី និងការចងចាំរួមរបស់ប្រជាជាតិយើងផងដែរ ដែលកម្ពុជាកំពុងបន្តនូវភាពសម្បូរបែបនៃវប្បធម៌របស់យើងទៅកាន់យុវជនជំនាន់ក្រោយ និងបង្ហាញពីភាពស្រស់ស្អាតនៃអរិយធម៌ខ្មែរទៅកាន់ពិភពលោកទាំងមូល។
សូមបញ្ជាក់ថា កម្មវិធីភូមិវប្បធម៌បារាំងហ្វ្រង់កូហ្វូនី បានរៀបចំឡើងនៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៦។ការបើកសម្ពោធពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនីឆ្នាំ២០២៦» ក្រោមអធិបតីឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដើម្បីអបអរនូវភាពសម្បូបែប និងតម្លៃនៃវប្បធម៌ និងតម្លៃនៃសាមគ្គីភាពរបស់បណ្ដាប្រទេសដែលនិយាយភាសាបារាំង ព្រមទាំងផ្សព្វផ្សាយពីទេសចរណ៍ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ របស់ប្រទេសទាំងពីរ ។ពិធីនេះ រៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជានៅតាមបណ្ដោយស្ទឹងសៀមរាប ។
ព្រឹត្តិការណ៍នេះមានស្តង់តាំងបង្ហាញជាង ៥០ ស្តង់ ដោយមានការចូលរួមពីសហគមន៍និយាយភាសាបារាំងមកពីប្រទេសបារាំង កាណាដា បែលហ្ស៊ិក វៀតណាម ឡាវ និងប្រទេសដទៃទៀត ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។ ការតាំងបង្ហាញនេះបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងការរស់នៅប្រកបដោយសុខដុមរមនារបស់សហគមន៍ចម្រុះជាតិសាសន៍នៅកម្ពុជា ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា៕








-
ព័ត៌មាន4 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន5 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»