Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នា​រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​ដឹក​នាំ​ក្រុម​ការងារនាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​សរុប​ចំនួនជិត ៣​ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល​បាន​យក​ចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងក្រុមការងារ និងអាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ​ដែលបានចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ជំនួ​យ​ស្បៀង​បាន​ទាន់​ពេលវេលា។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តជួយគាំទ្រប្រជាពលរដ្ឋរងគ្រោះ តាម​រយៈ​ការ​ផ្តល់​ស្បៀង​អាហារ និងចែកស្រូវពូជដល់កសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយ​មិន​ទុក​ប្រជា​ពលរដ្ឋណាម្នាក់ចោលឡើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia