ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖សមត្ថកិច្ចមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
ភ្នំពេញ ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៥ ខែសីហានេះ បានបញ្ជាក់ថានសមត្ថកិច្ចមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។
ការអនុវត្តច្បាប់ទៅលើជន ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺជាកាតព្វកិច្ចចាំបាច់របស់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។
នេះពុំមែនជារឿងចម្លែកសម្រាប់កម្ពុជានោះទេ ព្រោះប្រទេសប្រជាធិបតេយ្យការប្តូរអំណាចដឹកនាំត្រូវតែធ្វើតាមរយៈការបោះឆ្នោតតែមួយគត់ ។
សកម្មភាពចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ គឺជាអំពើឧបឃាត និងអំពើរួមគំនិតក្បត់ សម្រាប់ច្បាប់កម្ពុជា ។
១.តើអ្វីទៅជាអំពើឧបឃាត? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា?
ឧបឃាត គឺជាការប្រព្រឹត្ដអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឱ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។
អំពើខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ និងផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាល បើអំពើនេះត្រូវបានប្រព្រឹត្ដដោយអ្នករាជការសាធារណៈ។
(មាត្រា ៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ)

២.តើអ្វីទៅជាអំពើរួមគំនិតក្បត់? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា?
អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្ដឧបឃាត កាលបើគម្រោងនេះ ត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ ដោយអំពើជាក់ស្ដែងមួយ ឬច្រើន។
អំពើខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្ដដោយអ្នករាជការសាធារណៈ។
(មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ)

៣.តើអ្នកដែលកំពុងជ្រុលខ្លួនចាញ់ការឃោសនាចូលរួមជាមួយក្រុមជ្រុលនិយម គេអាចរួចផុតពីទោសនេះបានដោយវិធីណា?
អ្នកអាចរួចផុតពីទោសនេះបាន តាមវិធីដកខ្លួនចេញ ចូលសារភាពជាមួយសមត្ថកិច្ច!
បុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ ត្រូវលើកលែងឱ្យរួចផុតពីការទទួលទោស ប្រសិនបើមុនការចោទ ប្រកាន់ បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ច ពីអត្ថិភាពនៃអំពើនេះ ហើយបាននាំឱ្យស្គាល់អត្ដសញ្ញាណនៃ អ្នកចូលរួមដទៃទៀត។


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧