ព័ត៌មាន
ធុរជននិយាយភាសាបារាំងមើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
តាមរយៈជំនួបសហគ្រិនហ្រ្វង់កូនហ្វូនី នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិការនេះ បានធ្វើឲ្យធុរជនអន្តរជាតិសម្លឹងឃើញសក្តានុពលវិនិយោគនៅកម្ពុជា និងផ្សព្វផ្សាយសក្ដានុពលនេះទៅកាន់វិនិយោគិនបរទេសផងដែរ។
លោក Norman ARIKAWA អនុប្រធានប្រតិបត្តិ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ាបានផ្តល់បទសម្ភាសជាមួយBTVថា ក្នុងនាមសភាពាណិជ្ជកម្ម រដ្ឋកាលីហ្វ័រញ៉ា តែងតែជួយជំរុញពាណិជ្ជកម្មកម្ពុជាទៅកាន់រដ្ឋការលីហ្វ័រញ៉ា សហរដ្ធអាម៉េរិក ហើយតាមរយៈជំនួបសហគ្រិនហ្រ្វង់កូហ្វូនី យើងបានពិភាក្សាគ្នាពីការផ្លាស់ប្តូរពាណិជ្ជកម្មឲ្យកាន់តែមានភាពរីកចម្រើន។ប្រទេសកម្ពុជាមានសក្តានុពលវិនិយោគដូចជា៖វិស័យកសិកម្ម វិស័យម្ហូបអាហារ និងរោងចក្រជាដើម។
លោក Dan Solis អតីតជំនួយការស្នងការទទួលបន្ទុកប្រតិបត្តិការនាំចូល នៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA)បានលើកឡើងថា ខ្ញុំរីករាយជាខ្លាំងដែលបានមកកាន់ប្រទេសកម្ពុជា និងចាប់អារម្មណ៍ភាពរីកចម្រើនរបស់ប្រទេសកម្ពុជាមួយចំនួនដូចជា៖ផលិតផលក្នុងស្រុក ម្ហូបអាហារ និងផលិតផលផ្សេងៗមួយចំនួនទៀត។ហើយពេលខ្ញុំត្រលប់ទៅសហរដ្ឋអាមេរិកវិញនឹងផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅអន្តរជាតិ។
គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានប្រទេសជាសមាជិកហ្រ្វង់កូហ្វូនីចំនួនជាង៨០ប្រទេសចូលរួមកិច្ចប្រជុំ។កិច្ចប្រជុំនេះ រៀបចំឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ក្រៅពីកិច្ចប្រជុំហ្រ្វង់កូហ្វូនី ថ្នាក់រដ្ឋមន្រ្តី ថ្នាក់ប្រមុខរដ្ឋ និងរដ្ឋាភិបាល ក៍មានព្រឹតិ្តការណ៍មួយចំនួនទៀត ដូចជា៖ព្រឹត្តិការណ៍ហ្រ្វង់កូតិច ព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី និងជំនួបសហគ្រិនហ្រ្វង់កូហ្វូនីជាដើម។អត្ថបទ៖ទូច សោភ័ណ






-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ5 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoកម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform