ព័ត៌មាន
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវត្តមានរបស់ឯកឧត្តមបណ្ឌិត Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់កម្ពុជានៅពេលនេះ គឺបង្ហាញពីការផ្ដល់តម្លៃខ្ពស់ដល់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ និងជាការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។
សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thongloun Sisoulith នារសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងឱកាសឯកឧត្តមប្រធានរដ្ឋឡាវអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានអោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម Thongloun Sisoulith
មកកាន់ប្រទេសកម្ពុជាសារជាថ្មីដោយនៅឆ្នាំ២០២៦នេះសម្ដេចតេជោបានជួបជាមួយនឹងឯកឧត្តមចំនួន២ដងហើយ គឺកាលពីខែកុម្ភៈ ហើយលើកនេះជាលើកទី២។
សម្ដេចតេជោចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺបង្ហាញពីការផ្ដល់តម្លៃខ្ពស់ដល់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ និងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។
នៅក្នុងឱកាសនោះ ឯកឧត្តម
ថងលូន ស៊ីសូលីត បានសម្ដែងនូវការអរគុណសម្ដេចតេជោ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់កឧត្តមហើយជាលើកទីពីរនៅក្នុងឆ្នាំនេះ ដែលឯកឧត្តមបានជួបសម្ដេចតេជោ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុងដំណើរការដោយល្អ ជាពិសេសនោះគឺការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចនៃប្រតិភូនៃប្រទេសទាំងពីរយ៉ាងសកម្ម។ នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួបទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយប្រទេសទាំងពីរបានរួមគ្នាក្នុង
ការអបអរសាទរផងដែរ។
សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំនេះភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្មជា ពិសេសគឺការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងប្រតិភូជាន់ខ្ពស់រហូតដល់យុវជននៃបណ្ដាប្រទេសទាំងពីរដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងឡាវ ទន្ទឹមនឹងនេះសម្ដេចតេជោក៏បានលើកឡើងពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន
រវាងកម្ពុជា និងឡាវ ជាពិសេសគឺការជំរុញនូវការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសល់១៤ភាគរយនោះឲ្យសម្រេចបានជោគជ័យនៅពេលខាងមុខ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឯកឧត្តម ថង លូនស៊ីសូលីត ឲ្យទទួលបានជោគជ័យនៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជាជាពិសេសគឺការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ៕







-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ5 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoកម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform