ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវទី១ នៃបណ្ដាប្រទេសនានា អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជា និងលោកជំទាវទី១ នៃបណ្ដាថ្នាក់ដឹកនាំប្រទេស ដែលមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី នាសួនច្បាប់វត្តបទុមវតី ។
ក្នុងដំណើរអញ្ជើញទស្សនា នៅភូមិហ្វ្រង់កូហ្វូនី លោកជំទាវបណ្ឌិត និងលោកជំទាវទី១ តាមបណ្តាប្រទេស នឹងអញ្ជើញទស្សនាពន្លាជាតិកម្ពុជា និងប៉ាក់ស្បៃ និងប្រគល់ជូនស្បៃ, ទស្សនាពន្លាជាតិ OIF និងពន្លាជាតិតាមប្រទេស, ទស្សនាស្តង់ពិព័រណ៍, ទស្សនាការដើរបង្ហាញម៉ូតស្បៃខ្មែរ ។
គួរបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី មានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើន ក្នុងនោះដូចជាស្តង់រដ្ឋ ដែលស្តង់ទាំងនេះ គឺជាមជ្ឈមណ្ឌលតំណាងជាតិ ដែលបង្ហាញអត្តសញ្ញាណវប្បធម៌ សមិទ្ធផល និងការរួមចំណែករបស់ប្រទេសចូលរួមនីមួយៗ ចំពោះសហគមន៍ហ្វ្រង់កូហ្វូនី ។ ព្រឹត្តិការណ៍នេះ ជាវេទិកាការទូតសម្រាប់រដ្ឋាភិបាលក្នុងការបង្ហាញគំនិតផ្តួចផ្តើម ពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ ស្តង់ទាំងនេះ ក៏ជានិមិត្តរូបនៃសាមគ្គីភាព និងផ្តល់បទពិសោធន៍សម្បូរបែបដល់ភ្ញៀវទស្សនា ។
ស្តង់កម្ពុជា៖ ស្តង់កម្ពុជាត្រូវបានរៀបចំជាវេទិកាតំណាងជាតិ ដើម្បីបង្ហាញបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប នវានុវត្តន៍ និងការរួមចំណែករបស់កម្ពុជា ចំពោះសហគមន៍ហ្វ្រង់កូហ្វូនី។ គឺការបង្ហាញប្រពៃណីខ្មែរ សិល្បៈ និងសមិទ្ធផលសម័យទំនើបរបស់កម្ពុជា នៅក្នុងហ្វ្រង់កូហ្វូនីពិភពលោក ព្រមទាំងលើកកម្ពស់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។
ស្តង់ OIF៖ បង្ហាញអំពីមហិច្ឆតាយុទ្ធសាស្ត្ររបស់ហ្វ្រង់កូហ្វូនី និងគំនិតផ្តួចផ្តើមសកលរបស់ខ្លួន, ស្តង់ពិព័រណ៍៖ ស្តង់ពិព័រណ៍ជាវេទិកាបង្ហាញនវានុវត្តន៍ វប្បធម៌ និងអត្តសញ្ញាណហ្វ្រង់កូហ្វូនីរបស់កម្ពុជា ហើយជាកន្លែងសម្រាប់ក្រសួង ដៃគូ និងវិស័យឯកជនបង្ហាញគម្រោង ចែករំលែកចំណេះដឹង កសាងបណ្តាញ ទាក់ទាញកិច្ចសហការ និងឱកាសអាជីវកម្ម ព្រមទាំងពង្រឹងការមើលឃើញតួនាទីរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូល ។
ភូមិម្ហូបអាហារ៖ ភូមិម្ហូបអាហារត្រូវបានរៀបចំជាវេទិកាបង្ហាញម្ហូបអាហារ ដើម្បីអបអរសាទរភាពចម្រុះនៃម្ហូបហ្វ្រង់កូហ្វូនី ព្រមទាំងបង្ហាញបេតិកភណ្ឌម្ហូបអាហារដ៏សម្បូរបែប របស់កម្ពុជា។ វាជាស្ពានវប្បធម៌ ដែលអនុញ្ញាតឱ្យភ្ញៀវទស្សនារសជាតិ ដែលបង្ហាញអត្តសញ្ញាណ ប្រពៃណី និងនវានុវត្តន៍។ លើសពីការសាករសជាតិ វាបង្កើតកន្លែងសម្រាប់ការផ្លាស់ប្តូររវាងចុងភៅ សិប្បករ និងសហគមន៍ ហើយលើកកម្ពស់ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ការសម្តែងវប្បធម៌ប្រចាំថ្ងៃ៖ ការសម្តែងវប្បធម៌ប្រចាំថ្ងៃ គឺមានការបង្ហាញភាពចម្រុះសិល្បៈរបស់កម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនីទូលំទូលាយ។ ជាមួយនេះតន្ត្រី របាំ និងល្ខោនបង្ហាញអត្តសញ្ញាណ ការច្នៃប្រឌិត និងតម្លៃរួម។ លើសពីការកម្សាន្ត គឺការជំរុញការសន្ទនាអន្តរវប្បធម៌ ពង្រឹងស្មារតីសហគមន៍ និងលើកកម្ពស់ចក្ខុវិស័យឯកភាពរបស់ហ្វ្រង់កូហ្វូនីតាមរយៈការផ្លាស់ប្តូរវប្បធម៌ ។
ព្រឹត្តិការណ៍តាមប្រធានបទ ដែលមានរចនាសម្ព័ន្ធ៖ ព្រឹត្តិការណ៍តាមប្រធានបទត្រូវបានរៀបចំជាវេទិកាសន្ទនា ដើម្បីពិភាក្សាអំពីនវានុវត្តន៍ វប្បធម៌ យុវជន សមភាពយេនឌ័រ សហគ្រិនភាព និងការផ្លាស់ប្តូរឌីជីថលក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ព្រឹត្តិការណ៍នេះ អនុញ្ញាតឱ្យអ្នកជំនាញ ស្ថាប័ន និងអ្នកចូលរួមចែករំលែកចំណេះដឹង ការអនុវត្តល្អ និងដំណោះស្រាយសហការ ព្រមទាំងបង្កើតភាពជាដៃគូដែលពង្រឹងតួនាទីរបស់កម្ពុជាក្នុងហ្វ្រង់កូហ្វូនី ៕
អត្ថបទ បាន សុខរិទ្ធិ






-
កម្សាន្ដ6 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoនាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា