ព័ត៌មាន
ផលិតផលខ្មែរផលិតដោយដៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវបរទេសចម្រុះជាតិសាសន៍ និងបានទទួលការបញ្ជាទិញ
ផលិតផលខ្មែរ ដែលបានផលិតដោយដៃកូនខ្មែរ និងបានដាក់តាំងបង្ហាញតាមស្តង់ពិព័រណ៍ទំនិញខ្មែរ ក្នុងភូមិហ្វ្រង់កូហ្វូនី ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវជាតិ ពិសេសភ្ញៀវបរទេសចម្រុះជាតិសាសន៍តែម្តង និងបានទទួលការបញ្ជាទិញជាបន្តបន្ទាប់ផងដែរ។

បុគ្គលិក នៅស្តង់លក់ផលិតផលខ្មែរ ជាប្រភេទកាបូបដៃ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួននានា ដ៏ដូចជាស្តង់លក់សាច់ក្រណាត់សូត្រខ្មែរ និងផ្ទាំងរូបគំនូរបង្ហាញពីវប្បធម៌ទម្លាប់ទំនៀមទំលាប់ខ្មែរ បានឲ្យដឹងថា រយៈពេល០៣ថ្ងៃ គិតត្រឹមថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦នេះ មានភ្ញៀវជាតិ ពិសេសភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញដើរទស្សនាកម្សាន្តក្នុងភូមិហ្វ្រង់កូហ្វូនី បានទទួលការចាប់អារម្មណ៍ច្រើនពីអ្វីដែលពួកគាត់ធ្លាប់បានប្រើប្រាស់ ដែលពុំមែនជាវត្ថុ សម្លៀកបំពាក់ ឬសម្ភារដែលត្រូវបានផលិតចេញពីដៃដោយផ្ទាល់បែបនេះ ខណៈផលិតផល នៃបណ្តាប្រទេសមួយចំនួន គឺជាផលិតផលដែលផលិតដោយម៉ាស៊ីន។
គិតត្រឹមល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី៣នៃការបើកដំណើរការភូមិហ្វ្រង់កូហ្វូនី នៅតែមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានបន្តនាំគ្នាអញ្ជើញទៅដើរលេង ទស្សនាកម្សាន្ត ពីការរៀបចំតុបតែងផ្ទាំងទស្សនីយ៍ភាព រូបភាព ការប្រគុំតន្ត្រី និងស្តង់ពិព័រណ៍ផលិតផលជាតិ ក៏ដូចជាផលិតផល នៃបណ្តាប្រទេសអន្តរជាតិនានាជាច្រើន ដែលជាសមាជិកក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ។
ប្រជាពលរដ្ឋខ្មែរ សម្តែងក្តីមោទនភាពក្រៃលែងជាទីបំផុត ដែលកម្ពុជាត្រូវបានអន្តរជាតិផ្ញើសេចក្តីទុកចិត្ត ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រនេះ ។ ពួកគាត់ពិតជារីករាយ ក្នុងការចូលរួមដើរកម្សាន្ត ក្នុងភូមិហ្វ្រង់កូហ្វូនី ដែលជាបទសោធន៍ថ្មី អាចស្វែងយល់ពីអ្វីថ្មីៗ ដែលត្រូវបានរៀបចំតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍នេះ ។
គួរជម្រាបជូនថា ភូមិហ្វ្រង់កូហ្វូនី ជាព្រឹត្តិការណ៍ធំ អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ « រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕ អត្ថបទ៖ លីហេង















-
កម្សាន្ដ6 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoនាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា