ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជា មានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យា ហិរញ្ញវត្ថុ ផ្សារភ្ជាប់ ប្រទេសសមាជិក OIF និងអាស៊ាន
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្សារភ្ជាប់ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងប្រទេសសមាជិក អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី OIF (Organisation internationale de la Francophonie) និងអាស៊ាន។
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អញ្ជើញចូលរួមបើកកិច្ចប្រជុំ FrancoTech និងកិច្ចប្រជុំសហគ្រិន Francophone លើកទី៦ ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រមាណ ១ពាន់ឆ្នាំមុន បុព្វបុរសខ្មែរបានកសាងប្រាសាទបាគង ជាប្រាសាទដ៏អស្ចារ្យក្នុងចំណោមប្រាសាទដំបូងៗបង្អស់នៅតំបន់អង្គរ។ បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានយក ឈ្មោះ បាគង មកដាក់ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា។ នោះមិនមែនជារឿងចៃដន្យទេ ស្ថាបត្យករអង្គរបានកសាងសំណង់នានាដើម្បីឱ្យមានភាពរឹងមាំ និងគង់វង្សយូរអង្វែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលក៏ត្រូវតែមានលក្ខណៈដូចគ្នាដែរ ពោលគឺមានភាពរឹងមាំ បើកចំហរ និងបម្រើផលប្រយោជន៍ដល់មនុស្សគ្រប់រូប។
សម្ដេចធិបតី លើកឡើងបន្តថា កាលពីអតីកាល ស្ថាបត្យករយើងបានបង្កើតស្នាដៃលើផ្ទាំងថ្ម សព្វថ្ងៃនេះ ប្រព័ន្ធបាគង បានជួយសម្រួលប្រព័ន្ធលំហូរនៃទំនុកចិត្ត និងការទូទាត់ប្រាក់នៅទីក្រុង តាមជនបទ និងឆ្លងកាត់ព្រំដែនផង តាមរយៈការប្រើប្រាស់ QR Code ដ៏សាមញ្ញមួយ អ្នកទេសចរអាចទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនបានយ៉ាងងាយស្រួល។ យើងក៏បានបង្កើតថ្នាល Verify.gov.kh ដែលអនុញ្ញាតឱ្យយើងផ្ទៀងផ្ទាត់បាននូវភាពត្រឹមត្រូវ និងភាពពិតប្រាកដនៃឯកសារផ្លូវការ ដោយមានបំពាក់ QR Code។ នៅឆ្នាំនេះ ប្រព័ន្ធនេះ បានទទួលពាន់រង្វាន់សេវាសាធារណៈអង្គការសហប្រជាតិ ។ យើងខ្ញុំក៏បានចែករំលែកប្រព័ន្ធនេះជាមួយដៃគូរបស់យើង ជាពិសេសជាមួយ ប្រទេសទីម័រខាងកើត ហ្វីលីពីន និងឡាវ។ ដូច្នេះអ្វីដែលទទួលបានជោគជ័យនៅក្នុងប្រទេសយើងខ្ញុំក៏អាចផ្ដល់ប្រយោជន៍ដល់ប្រទេសផ្សេងទៀតបានដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅក្នុងស្មារតីនេះ កម្ពុជាមានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្សារភ្ជាប់ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងប្រទេសសមាជិក IOF និងអាស៊ាន តាមរយៈគំនិតផ្ដួចផ្ដើមនេះ កម្ពុជាអាចដើរតួនាទីជា មជ្ឈមណ្ឌលកណ្ដាលធុរកិច្ច នវានុវត្តន៍ នៃបណ្ដាប្រទេសហ្វ្រង់កូហ្វូនី និងបណ្ដាអាស៊ាន អាចប្រើប្រាស់គោលដៅសម្រាប់សាកល្បង និងភ្ជាប់ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុជាមួយគ្នា។
គួរបញ្ជាក់ថា នៅខែមិថុនា ឆ្នាំ២០២៦ ថ្នាល Verify.gov.kh របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈ្នះពានរង្វាន់ពីអង្គការសហប្រជាជាតិ ដោយយកឈ្នះប្រព័ន្ធឌីជីថលជាង ៧០០ ផ្សេងទៀតមកពីជុំវិញពិភពលោក។ ខណៈ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថ្នាលនេះក៏ធ្លាប់ទទួលបានពានរង្វាន់មាសកម្រិតតំបន់អាស៊ានផងដែរ គឺ ពានរង្វាន់ឌីជីថលអាស៊ាន (ASEAN Digital Awards 2024)។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលទីម័រឡេស្តេ បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov ជាផ្លូវការក្រោមកិច្ចសហការជាមួយកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសញ្ញាបត្រកម្រិតវិទ្យាល័យ និងឧត្តមសិក្សា។ កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MoU) និងកំពុងសហការផ្តល់បច្ចេកវិទ្យានេះទៅឱ្យប្រទេសហ្វីលីពីន និងឡាវ យកទៅអភិវឌ្ឍប្រព័ន្ធផ្ទៀងផ្ទាត់ឯកសាររបស់ពួកគេ។ ក្រៅពីប្រទេសទាំងបីខាងលើ កម្ពុជាក៏កំពុងសហការពង្រីកថ្នាលនេះទៅកាន់ប្រទេស ម៉ាឡេស៊ី បង់ក្លាដែស នេប៉ាល់ ហ្សកហ្ស៊ី និងជប៉ុន ផងដែរ៕អត្ថបទ៖ KC Virak
















-
កម្សាន្ដ6 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoនាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា