ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ជំរុញឱ្យគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា អនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចគាំទ្រសហគ្រាសមីក្រូ តូច និងមធ្យម (MSME) ក្នុងតំបន់
ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា បានជំរុញដោយជោគជ័យឱ្យកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៧ អនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចដ៏សំខាន់មួយ ដែលស្នើឡើងដោយសភាកម្ពុជា ស្តីពី «ការពង្រឹងសមាហរណកម្មសហគ្រាសមីក្រូ តូច និងមធ្យម (MSME) ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាប័ន្ន»។
ការអនុម័តនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ដោយមានការអញ្ជើញចូលរួមអមដំណើរក្នុងគណៈប្រតិភូកម្ពុជា ពីសំណាក់ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងឯកឧត្តមបណ្ឌិត ឆេង គឹមឡុង ទីប្រឹក្សារដ្ឋសភា ព្រមទាំងមន្ត្រីជំនាញមួយចំនួនផងដែរ។
តាមរយៈគំនិតផ្តួចផ្តើមរបស់សភាកម្ពុជាសេចក្តីសម្រេចនេះមានគោលដៅស្នូលក្នុងការដោះស្រាយបញ្ហាប្រឈមចម្បងៗសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) រួមមាន កង្វះហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញឌីជីថល និងលទ្ធភាពទទួលបានទីផ្សារ។ លើសពីនេះ សេចក្តីសម្រេចក៏នឹងជួយជំរុញពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់តួនាទីវិស័យឯកជន និងបង្កើនភាពប្រកួតប្រជែង ដោយអនុលោមយ៉ាងពេញលេញទៅនឹងផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានឆ្នាំ២០៣០ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងសេចក្តីសម្រេចរបស់កម្ពុជា កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ក៏បានពិភាក្សា និងអនុម័តលើសេចក្តីសម្រេចចំនួន ៥ ផ្សេងទៀតផងដែរ រួមមាន៖
១. ការពង្រឹងសន្តិសុខស្បៀង និងភាពធន់នៃវិស័យកសិកម្មក្នុងតំបន់អាស៊ាន (ស្នើដោយសភាហ្វ៊ីលីពីន និងសហគាំទ្រដោយសភាកម្ពុជា)។
២. ការធ្វើនវានុវត្តន៍គំរូអភិវឌ្ឍន៍ ការពង្រឹងភាពធន់ និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចអាស៊ាន៖ តួនាទីរបស់សភាក្នុងការលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួមគ្នា (ស្នើដោយសភាវៀតណាម)។
៣. ការពង្រឹងកិច្ចសហប្រតិបត្តិការសភាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត នវានុវត្តន៍វិទ្យាសាស្ត្រ និងកំណើនប្រកបដោយក្រមសីលធម៌ដែលជំរុញដោយបញ្ញាសិប្បនិម្មិត នៅក្នុងតំបន់អាស៊ាន (ស្នើដោយសភាហ្វ៊ីលីពីន និងសភាម៉ាឡេស៊ី)។
៤. សកម្មភាពសភាសម្រាប់ការប្រែប្រួលអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយ៖ ការជំរុញអាស៊ានប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល (ស្នើដោយសភាហ្វ៊ីលីពីន)។
៥. ការពង្រឹងសន្តិសុខថាមពល និងភាពធន់របស់អាស៊ាន នៅក្នុងបរិបទនៃការរំខានសេដ្ឋកិច្ចសកល (ស្នើដោយសភាហ្វ៊ីលីពីន)។










-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន1 day agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន1 day agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម