ព័ត៌មាន
ជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
រដ្ឋាភិបាលជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា និងពង្រីកទៅលើវិស័យថ្មីៗផ្សេងទៀត រួមទាំងវិស័យបច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ ការការពារផ្នែកអាវកាស និងសន្តិសុខ Cyber ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពថ្មី នៃប្រទេស ជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន ដែលបានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” កាលពីឆ្នាំ២០២៣។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបាន ចូលរួមចំណែកយ៉ាងសកម្ម ដល់ដំណើរការកសាងសន្តិភាព និងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា កន្លងមក ។ ទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបាន ពង្រឹងនិងពង្រីកឥតឈប់ឈរ។ ហិរញ្ញប្បទានពីប្រទេសជប៉ុន ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង បានឆ្លើយតបទាន់ ពេលវេលា ចំតម្រូវការអាទិភាព និងបានរួមចំណែកយ៉ាងធំធេង ដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា សមិទ្ធិផលរូបវន្តជាច្រើន ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចជា៖ ផ្លូវថ្នល់, ស្ពាន, កំពង់ផែអន្តរជាតិ, ប្រព័ន្ធធារាសាស្រ្ត, បណ្តាញអគ្គិសនី, មន្ទីរពេទ្យ និងសាលារៀនជាដើម ដែលគ្របដណ្តប់នៅ ទូទាំងប្រទេសកម្ពុជា។ បន្ថែមលើនេះ វិស័យឯកជនជប៉ុន ពិសេសវិនិយោគិនជប៉ុន ក៏បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ជួយពង្រឹងភាពធន់ និងកំណើននៃសេដ្ឋកិច្ចកម្ពុជា ។ វិស័យឯកជនជប៉ុន មិននាំមកតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណុះទេ តែ ថែមទាំងនាំមកនូវជំនាញ បច្ចេកទេសប្រតិបត្តិ វិន័យការងារ និងភាពអំណត់ ចំពោះការងារបង្ហាត់បង្រៀន ជូនដល់កម្លាំងពលកម្មកម្ពុជា។
ឯកឧត្តម ISHIZUKI Hideo បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាកម្ពុជាកំពុងតែនៅបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិរួមមាន៖ ការ ប្រែប្រួលរបបពាណិជ្ជកម្មសកល, សង្គ្រាមពន្ធគយជាសកល, បញ្ហាព្រំដែនកម្ពុជា-ថៃ និងវិបត្តិនៅតំបន់មជ្ឈិមបូព៌ាជាដើម ។ បញ្ហានេះ រដ្ឋាភិបាលជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់រាជ- រដ្ឋាភិបាលកម្ពុជា និងពង្រីកទៅលើវិស័យសំខាន់ថ្មីៗផ្សេងទៀត៕
អត្ថបទ៖ សុន រ៉ាឌី







-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន5 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន6 days agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម