ព័ត៌មាន
គណៈប្រតិភូសភាវ័យក្មេងកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា ចូលរួមផ្តល់ធាតុចូល និងសហគាំទ្រសេចក្តីសម្រេចការពារសុវត្ថិភាពយុវជនលើបណ្តាញសង្គមក្នុងតំបន់អាស៊ាន
ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន៖គណៈប្រតិភូសភាវ័យក្មេងអាយប៉ា (YPA) នៃសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិកសភាវ័យក្មេង អមដំណើរដោយ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាវ័យក្មេង នៃមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៧ ដោយបានផ្តល់ធាតុចូលយ៉ាងសកម្ម និងសហគាំទ្រ (Co-Sponsor) លើសេចក្តីព្រាងសេចក្តីសម្រេចដ៏សំខាន់ ស្តីពីការលើកកម្ពស់សុវត្ថិភាពបណ្តាញសង្គមសម្រាប់យុវជនក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Makati Shangri-La ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗចំនួន ២ រួមមាន៖
១. «សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការអនុម័តលើវិធាននៃនីតិវិធីនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA)»(Draft Resolution on Approval of the Rules of Procedure of Young Parliamentarians of AIPA) ដែលស្នើឡើងដោយសភាប្រ៊ុយណេ។
២. «សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការលើកកម្ពស់វិធានការបុរេសកម្មសម្រាប់ឱ្យបរិយាកាសបណ្តាញសង្គមប្រកបដោយសុវត្ថិភាពជាងមុន សម្រាប់យុវជនក្នុងតំបន់អាស៊ាន»(Draft Resolution on Encouraging Proactive Measures for a Safer Social Media Environment for the Youth in ASEAN) ដែលស្នើឡើងដោយសភាហ្វ៊ីលីពីន។
ក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូសភាកម្ពុជាបានចូលរួមផ្តល់ធាតុចូលយ៉ាងផុលផុសទៅលើសេចក្តីព្រាងសេចក្តីសម្រេចទាំងពីរ និងបានប្រកាសសហគាំទ្រ (Co-Sponsor) ជាផ្លូវការទៅលើសេចក្តីព្រាងសេចក្តីសម្រេចទី២ របស់សភាហ្វ៊ីលីពីន ដើម្បីរួមចំណែកបង្កើតបរិយាកាសឌីជីថល និងបណ្តាញសង្គមដែលមានសុវត្ថិភាពខ្ពស់សម្រាប់យុវជនអាស៊ានទាំងមូល។









-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន1 day agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
-
ព័ត៌មាន1 day agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា