ព័ត៌មាន
លោក Olivier Richard ៖បច្ចុប្បន្ននេះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវផ្សេងៗ បន្ទាប់មានការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដូចជា វិស្វករ គ្រូពេទ្យ និងអ្នកស្រាវជ្រាវផ្សេងៗ
ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្រោមអធបតី លោក Olivier Richard គឺជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានៅស្តីការស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។
លោក Olivier Richard គឺជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋបារាំង សូមថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា និងក្រុមការងារស្ថានទូតដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អឥតខ្ចោះក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ បានបន្តថា បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះមក មានឯកសារជាច្រើនត្រូវបានអនុម័ត និងសេចក្តីប្រកាសការពារ រក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា។ ចំពោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅប្រទេសកម្ពុជាជាលើទី៣ ហើយចាប់តាំង ៦០ ឆ្នាំមកហើយ។
ប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំទៀត គឺឆ្នាំ២០២៩ នឹងចាកចេញពីប្រទេសដែលអភិឌ្ឍនតិចតួច នេះជាជោគជ័យមួយរបស់ប្រជាជនកម្ពុជា។ បច្ចុប្បន្ន ប្រទេសកម្ពុជាបានបន្តការអភិឌ្ឍនសេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិឌ្ឍន៍ផ្សេងទៀតដែលខ្លួនបានធ្វើអស់រយៈ ៣០ ឆ្នាំមកហើយ។ ការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដូចជា វិស្វករ គ្រូពេទ្យ និងអ្នកស្រាវជ្រាវផ្សេងៗ បច្ចុប្បន្ននេះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ចាប់ផ្តើមធ្វើការងារស្រាវជ្រាវ។
លោក Olivier Richard បានបន្ថែមថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅប្រទេសកម្ពុជា ដើម្បីគាំទ្រកម្ពុជា និងប្តេជ្ញាចិត្តរបស់ប្រទេសបារាំងគាំទ្រកម្ពុជាការអនុវត្តថ្មីនេះ ហើយប្រទេសបារាំងនៅតែជាដៃគូកម្ពុជាក្នុងការអនុវត្ត។ ឯកសារចំនួន ២៩ បានធ្វើបានកិច្ចព្រមព្រៀង និងសេចក្តីប្រកាសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង៕





-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន1 day agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
-
ព័ត៌មាន1 day agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា