ព័ត៌មាន
សភាពាណិជ្ជកម្ម៖ ឌីជីថល ជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម និងពង្រឹងការប្រកួតប្រជែង
តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញដល់វិស័យឯកជនដែលមានប្រតិបត្តិការអាជីវកម្ម សូមកុំមើលរំលង និងត្រូវចាប់យកបច្ចេកវិទ្យាឌីជីថល និងស្នើដល់អ្នកជំនាញឱ្យបង្កើតប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជំរុញបង្កើតឱ្យចំគោលដៅ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវក ម្មថា ការចាប់យកបច្ចេកវិទ្យាទំនើបបានក្លាយជាកាតាលីករដ៏ចម្បងមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និ ងពង្រឹងភាពធន់នៃអាជីវកម្មក្នុងនោះអ្នកប្រើប្រាស់ជាពិសេសអ្នកធ្វើអាជីវកម្ម ក៏ត្រូវពន្លឿនការរួមបញ្ចូលដំណោះស្រាយឌីជីថល ទៅក្នុងខ្សែច្រវាក់ប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម និងធានាបាននូវឧត្តមភាព ប្រកួតប្រជែង លើទីផ្សារទាំងក្នុងស្រុក និងតំបន់។ ចំណែកអ្នកជំនាញបង្កើតប្រព័ន្ធបច្ចេកវិទ្យាឌីជីថលវិញ, សូមបង្កើតនូវកម្មវិធីបច្ចេកវិទ្យាឌីជីថលឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមតម្រូវការប្រើប្រាស់ជាក់ស្តែង។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យាឌីជីថល, កន្លង មកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០ ដែលមានចក្ខុវិស័យធ្វើឱ្យ កម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ រស់រវើក និងប្រកបដោយបរិយាបន្ន, តាមរយៈការបង្កើត និងចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ដំណោះស្រាយក្នុងអាជីវកម្ម ដើម្បីជំរុញដល់ឧត្តមភាពប្រកួតប្រជែង និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។
រាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងលើកទឹកចិត្តវិស័យឯកជន តាមរយៈគោលនយោបាយកែលម្អ ក្របខ័ណ្ឌគតិយុត្តផ្សេងៗដូចជា៖ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា(២០២១-២០៣៥), កំណត់ទិសដៅ កសាងរដ្ឋាភិបាលឌីជីថល និងជំរុញឱ្យធុរកិច្ច និងប្រជាពលរដ្ឋចាប់យកបច្ចេកវិទ្យាឌីជីថល។ គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា (២០២២-២០៣៥), គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (២០២៣-២០២៨), បង្កើតបរិយាកាស គោលនយោ បាយអំណោយផល ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។ ចំណែកការលើកទឹកចិត្ត និងការចូលរួម របស់វិស័យឯកជនរួមមាន៖ ការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, កែសម្រួលក្របខ័ណ្ឌគតិយុត្ត និងជំរុញការប្រើប្រាស់ប្រព័ន្ធ ឌីជីថល ដើម្បីបង្កើនភាពងាយស្រួល តម្លាភាព និងប្រសិទ្ធភាពសម្រាប់ធុរកិច្ច។ ជំរុញនវានុវត្តន៍ និងខ្សែច្រវាក់ផ្គត់ផ្គង់, លើកទឹកចិត្ត ការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា AI និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងភ្ជាប់ផលិតកម្មក្នុងស្រុក ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល។ ការអភិវឌ្ឍជំនាញឌីជីថល, បណ្ដុះបណ្ដាលធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងឧស្សាហកម្ម៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង