ព័ត៌មាន
បាឋកថាស្ដីពី៖ ថាតើកម្ពុជា បានអភិវឌ្ឍន៍សេដ្ឋកិច្ចបានល្អកម្រិតណាដែរ? ជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតស.វ.ស ជាង៤០០នាក់
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជាវាគ្មិនផ្តល់បាឋកថាក្រោមប្រធានបទ “តើកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ច បានល្អកម្រិតណាដែរ?” ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាង ៤០០នាក់, កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីតាំងទី១ ស.វ.ស ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីការអភិវឌ្ឍនៅប្រទេសកម្ពុជា ក្នុងលក្ខខណ្ឌជារួម កំណើនសេដ្ឋកិច្ចផ្សារភ្ជាប់នឹងសន្តិភាព ស្ថេរភាព ពិសេសកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ឯកឧត្តមបណ្ឌិត បានផ្តល់ការជំរុញដល់និស្សិតទៅឈ្វេងយល់ដោយផ្ទាល់តាមរយៈការជួបផ្ទាល់ពីប្រជាជនក្នុងខេត្តនៅតំបន់ត្រីកោណ ដើម្បីដឹងច្បាស់ពីតថភាពពិត នៃការអភិវឌ្ឍ និងការរីកចម្រើនផ្សេងៗ។ បន្ថែមពីនោះ ឯកឧត្តមបណ្ឌិតបានលើកឡើងពីសារ:សំខាន់នៃតម្រូវការទេសចរណ៍បរទេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្តដល់និស្សិតក្នុងការពង្រឹងសមត្ថភាពការប្រើប្រាស់ភាសាបរទេសជាយានក្នុងការទំនាក់ទំនង ការពង្រឹងសមត្ថភាពជំនាញរឹង និងជំនាញទន់រួមគ្នា អមដោយការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីជាចំណែកបង្កើននូវកាលានុវឌ្ឍភាពទទួលជោគជ័យនៅថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិត បានបញ្ជ្រាបនូវព័ត៌មានសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ច តម្រូវការនៃការអភិវឌ្ឍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីអោយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតស.វ.ស យល់ច្បាស់ពីវឌ្ឍនភាពកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងស្ថានភាពពិតនៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
តំណាងអោយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតស.វ.ស ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស សូមថ្លែងអំណរគុណជាអនេកប្បការជូនចំពោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដែលបានចំណាយពេលវេលាមានតម្លៃក្នុងការចែករំលែកបទពិសោធន៍ការងារ និងខ្លឹមសារសំខាន់ៗអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតនៅស.វ.ស សម្រាប់យកទៅអនុវត្តនៅក្នុងការសិក្សា ក៏ដូចជាចេញធ្វើការ និងប្រកបការងារឱ្យទទួលបានជោគជ័យ ទាំងខ្លួនឯង ក្រុមគ្រួសារ និងជូនប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត