ព័ត៌មាន
ថវិកាពីសប្បុរសជនចូលរួមមូនិធិកសាងផ្លូវតាមក្រវាត់ព្រំដែនបានឡើងដល់ជិត១១លានដុល្លារ
បើគិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីមហាជនដែលបានចូលរួមជា មួយរាជរដ្ឋាភិបាលក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បានចំនួនជិត១១លានដុល្លារ អាមេរិកហើយ ។ នេះបើ តាមការបញ្ជាក់ពីឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ឯកឧត្តម នេត ភក្រ្តា បានបញ្ជាក់ថា« គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនិងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខទទួលបានពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា»។
សូមបញ្ជាក់ថាភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបង ប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ខណៈចលនានៃការចូលរួម បរិច្ចាគនេះគឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលនោះ។
ទាក់ទងនឹងការបង្កើតនូវ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធកសាងតាមព្រំដែន»នេះដែរ សម្តេច តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយចលនាមហាជនមកពីគ្រប់ ទិសទីបានចូលរួមក្នុងមូលនិធិនេះចាប់ពី៣០០រៀល ខណៈចំនួនលុយមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែ ទឹកចិត្តជាតិនិយម សាមគ្គីខ្មែរនិយម ពិតជាធំធេងយ៉ាងខ្លាំង។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា«នេះជា ចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់»៕
អត្ថបទបានចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧