ព័ត៌មាន
ក្រសួងមហាផ្ទៃ និងធនាគារកាណាឌីយ៉ា ក.អ ចុះអនុស្សារណៈលើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន
ក្រសួងមហាផ្ទៃ និងធនាគារកាណាឌីយ៉ា ក.អ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិច លើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន ដោយភ្ជាប់ជាមួយនិងប្រព័ន្ធអេឡិចត្រូនិច និងសលាកបត្រចូលព្រះរាជាណាចក្រ កម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងឧកញ៉ា ឆារស៏ វ៉ាន់ អភិបាលនៃធនាគារកាណឌីយ៉ា ក.អ នៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច លើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន ដោយភ្ជាប់ជាមួយនិងប្រព័ន្ធអេឡិចត្រូនិច និងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)។

ក្នុងពិធីចុះអនុស្សារណៈនេះ, ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថា រាជរដ្ឋាភិបាលនៅក្នុងការអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ដែលដឹកនាំបន្តនូវសមិទ្ធផលទាំងឡាយ ពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយក្នុងនោះមានកិច្ចការជាច្រើន ដែលរាជរដ្ឋាភិបាលដាក់ចេញឱ្យអនុវត្តន៍ និងមានការងារ បង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលជាចំណុចសំខាន់មួយនៅក្នុងយុទ្ធសាស្រ្ត បញ្ហាកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះកម្មវិធី Cambodia e-Arrival នេះ គឺជាកិច្ចការមួយនៃការបង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។

ឯកឧត្តមសន្តិបណ្ឌិត បន្តលើកឡើងថា ជុំវិញបញ្ហានេះ កន្លងមកភ្ញៀវទេសចរដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺត្រូវបំពេញឯកសារដោយសរសេរដៃ ដែលមានឯកសារយ៉ាងតិចចំនួន ៣ ទៅ ៤ ។ ដូច្នេះដើម្បីសម្រួលការផ្តល់សេវាកម្មនេះឱ្យបានស្រួល ក្រសួងមហាផ្ទៃបានរៀបចំកម្មវិធី ឱ្យភ្ញៀវបំពេញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលមានឈ្មោះថា Cambodia e-Arrival តាមរយៈនេះ ការបំពេញម្តង គឺអាចបំពេញជំនួសដល់ទៅ ៤ ដង។

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បន្តថា បញ្ហានេះ មុនដំបូងគឺយើងមិនទាន់បានគិតគូរពីការសុំទិដ្ឋាការនៅក្នុងនោះទេ ដោយគ្រាន់តែគិតថា ជាការបំពេកញឯកសារចំនួន ៣ ប៉ុណ្ណោះ គឺឯកសារអន្តោប្រវេសន៍ ឯកសារគយ និងឯកសារសុខាភិបាល ប៉ុន្តែក្រោមការឈ្លៀសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចបានជំរុញបន្ថែមឱ្យប្រើប្រាស់ ទិន្នន័យនេះ ដើម្បីផ្តល់ទិដ្ឋាការជូនភ្ញៀវនៅពេលមកដល់ ឬពីចម្ងាយមកតែម្តង។ ដូច្នេះតាមរយៈការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូចនិចនេះ គឺមានការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចផងដែរ ដែលបញ្ហានេះគឺក្រសួងមហាផ្ទៃ ត្រូវការដៃគូពីធនាគារក្នុងការទូទាត់ប្រាក់ ឬប្រមូលប្រាក់កម្រៃដែលជនបរទេសបង់ នេះគឺជាលើកទី២ហើយ ដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ ធនាគារកាណាឌីយ៉ា ក.អ បន្ទាប់ពីធនាគារអេស៊ីលីដារួចមក៕ អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា