ព័ត៌មាន
កិច្ចការងារសន្តិសុខ នៅតែជាអាទិភាពដែលអាជ្ញាធរតាមមូលដ្ឋានខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់
ភ្នំពេញ ៖ កិច្ចការងារសន្តិសុខ នៅតែជាការងារអាទិភាពដែលអាជ្ញាធរតាមមូលដ្ឋានខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ដដើម្បីការពារធានាសុវត្ថិភាព ជូនពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន ។
នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំគណះបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងកិច្ចការងារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោកសុខ សម្បត្តិ អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង និងមានការអញ្ចើ្ចញចូលរួមពីលោកអធិការនគរបាល , មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ , លោកលោកស្រីជាចៅសង្កាត់ទាំង០៧ក្នុងមូលដ្ឋាន រួមជាមួយមន្ត្រីចំណុះរដ្ឋបាលខណ្ឌជាច្រើនរូបទៀតផងដែរ ។
លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា ៖ ពិតណាស់ថា បច្ចុប្បន្ននេះប្រទេសជាតិបានជួបនូវសុខសន្តិភាពក៏ពិតមែន ក៏ប៉ុន្តែអាជ្ញាធរក៏មិនត្រូវបណ្តែតបណ្តោយមិនខ្វាយខ្វល់លើការងារន្តិសុខនោះទេ ព្រោះអំពើអសន្តិសុខនានាអាចកើតមានបានគ្រប់ពេលវេលា ដែលបង្កឡើងដោយក្រុមជនមានចេតនាបង្កភាពវឹកវរដល់សង្គមជាតិ ។
លោកអភិបាលខណ្ឌបានណែនាំ ឱ្យមន្ត្រីក្រោមឱ្យវាទ បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ,ល្បែងស៊ីសង , បញ្ហាគ្រឿងញៀន និងបង្កើនការចេញល្បាតពួកស្ទាក់នៅក្នុងដែនដីរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីត្រៀមបង្ក្រាបចំពោះសភាពការណ៍ លួច , ឆក់ ឬប្លន់ជាដើម ដែលសកម្មភាពទាំងនេះអាចកើតមានឡើងបានគ្រប់ពេល នៅរាល់ពេលដែលជនសង្ស័យមានឱកាសអាចប្រព្រឹត្តិសកម្មភាពបាន ។
បន្ថែមពីនោះទៅទៀត លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ ឱ្យយកចិត្តទុកដាក់ពិនិត្យតាមដានលើជនបរទេសដែលកំពុងស្នាក់នៅតាមខុនដូរ ឬសណ្ឋាគារ ដោយចាំបាច់ត្រូវសហការជាមួយម្ចាស់ទីតាំងអាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ កំណត់បានថា ជនបរទេសទាំងនោះ ជាបុគ្គលចូលមកកម្ពុជាស្របច្បាប់ ជៀសវៀងក្រុមឧក្រិដ្ឋជនខ្លះបានយកកម្ពុជាជាទីកន្លែងជ្រកកោន ហើយប្រព្រឹត្តិសកម្មភាពបទល្មើសធំៗដូចជា ការជួញដូរគ្រឿងញៀនឆ្លងកាត់ប្រទេស , អំពើចាប់ជំរិតទារប្រាក់ និងការប៉ងបង្កភារវកម្មផ្សេងៗជាដើម .ល . ។
ជាកិច្ចបញ្ចប់ នៃអង្គប្រជុំ លោកសុខ សម្បត្តិ បានដាក់បញ្ជាការគណះបញ្ជាការឯកភាពថ្នាក់រដ្ឋបាលសង្កាត់ គឺត្រូវមានក្រុមទទួលវេនប្រចាំបញ្ជារជាប្រចាំថ្ងៃ ដើម្បីត្រៀមសម្រាប់ការឆ្លងតបជាមួយថ្នាក់ខណ្ឌ ក្នុងករណីមានសភាពការបន្ទាន់ណាមួយកើតឡើង ។ ដោយការត្រៀមនោះទៀតសោត មិនកំណត់ចាំបាច់ទាល់តែចៅសង្កាត់ជាអ្នកដឹកនាំវេនរហូតនោះទេ ពោលគឺត្រូវបង្កើតក្រុម ដើម្បីទទួលខុសត្រូវ និងម្ចាស់ការលើការងារនេះឱ្យបានទៀតទាត់ ។
អ្វីដែលកាន់តែសម្ខាន់ លោកអភិបាលបានដាស់តឿនដល់កម្លាំងគណះបញ្ជាការឯកភាពទាំងអស់ មិនត្រូវភ្លេចខ្លួន លើការប៉ងធ្វើចលនាបាតុកម្ម ឬកុបកម្មណាមួយដែលបង្កឡើងដោយក្រុមប្រឆាំងក្រៅច្បាប់ មានចេតនាទុច្ចរិតបង្កភាពវឹងវរដល់សន្តិសុខសង្គមជាតិ ពិសេសការប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ននេះ ពោលគឺត្រូវតែទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ៕
អត្ថបទ ៖ លីហេង
-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់