ព័ត៌មាន
អគ្គិភ័យមួយផ្សេងទៀត បានឆាបឆេះនៅសាលារៀន ប្រទេសកេនយ៉ា
នគរបាលបាននិយាយថា អគ្គិភ័យបានបំផ្លាញអន្តេវាសិកដ្ឋាននៅសាលារៀនក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ដែលឧបទ្ទវហេតុបែបនេះបានកើតឡើងជាលើកទី៣ ក្នុងរយៈពេលទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍របស់នគរបាល បាននិយាយថា អគារស្នាក់នៅមួយកន្លែង នៅវិទ្យាល័យ ជែរប៊យ(Njia Boys) ក្នុងតំបន់ Meru ភាគកណ្តាល បានឆាបឆេះ ខណៈសិស្សកំពុងទទួលទានអាហារពេលយប់ ប៉ុន្តែពុំមានការរាយការណ៍ពីអ្នកស្លាប់ ឬរងរបួស នោះទេ។
អគារនេះ ផ្តល់កន្លែងស្នាក់នៅដល់សិស្សប្រមាណ ១៥០ នាក់ បានឆេះបំផ្លាញទាំងស្រុង ហើយទ្រព្យសម្បត្តិដែលតម្លៃពុំត្រូវបានដឹងនៅឡើយ ត្រូវបានបំផ្លាញ។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្មេងប្រុស២១នាក់ បានស្លាប់នៅពេលអណ្តាតភ្លើងបានឆាបឆេះអន្តេវាសិកដ្ឋានក្នុងសាលារៀនមួយ ក្នុងតំបន់ Nyeri ខណៈពួកគេកំពុងដេកលង់លក់។ ហើយកាលពីថ្ងៃសៅរ៍ អគ្គិភ័យមួយផ្សេងទៀតបានឆាបឆេះនៅវិទ្យាល័យរបស់ក្មេងស្រីមួយកន្លែងទៀត ក្នុងតំបន់ Isiolo ស្ថិតនៅភាគកណ្តាលប្រទេស។
មន្ត្រីតំបន់ម្នាក់ និយាយថា មានអ្នករងរបួសជាច្រើននាក់ ប៉ុន្តែនគរបាល និយាយថា គ្មាននរណាម្នាក់រងរបួសនោះទេ។
ការកើតមានអគ្គិភ័យច្រើនកន្លែងកាលពីសប្តាហ៍មុន បានធ្វើឱ្យមានការចាប់អារម្មណ៍លើសុវត្ថិភាពនៅតាមសាលារៀន ក្នុងប្រទេសកេនយ៉ា ដោយប្រធានាធិបតី លោក William Ruto បានប្តេជ្ញាថា នឹងនាំអ្នកទទួលខុសត្រូវ ទៅកាន់តុលាការ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា