ព័ត៌មាន
យ៉ាងហោចណាស់មនុស្ស៤៨នាក់ ស្លាប់ ក្នុងការផ្ទុះរថយន្តដឹកប្រេង នៅនីហ្សេរីយ៉ា
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ បាននិយាយថា មនុស្សយ៉ាងហោចណាស់៤៨នាក់ បានស្លាប់ នៅក្នុងការផ្ទុះរថយន្តដឹកប្រេង កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា បន្ទាប់ពីរថយន្តនេះបានបុកជាមួយរថយន្តមួយគ្រឿងផ្សេងទៀត នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាភាគកណ្តាល។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ បាននិយាយថា រថយន្តដឹកប្រេង បានបុកជាមួយរថយន្តដឹកទំនិញដែលមានដឹកអ្នកដំណើរ និងសត្វគោក្របី។ រថយន្តជាច្រើនគ្រឿងផ្សេងទៀត ក៏បានរងការខូចខាតក្នុងគ្រោះថ្នាក់នេះផងដែរ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារ លោក Hussaini Ibrahim បានដាក់ចំនួនអ្នកស្លាប់ចំនួន៤៨នាក់ ហើយក្រុមមន្ត្រីនៅតែព្យាយាមស្វែងរកព័ត៌មានអំពីចំនួនអ្នកស្លាប់ និងរងរបួស និងបោសសម្អាតកន្លែងកើតហេតុ។
ក្រុមហ៊ុនរដ្ឋរបស់ប្រទេសនីហ្សេរីយ៉ា NNPC Ltd កាលពីសប្តាហ៍មុន បានដំឡើងថ្លៃប្រេងសាំងយ៉ាងហោចណាស់៣៩% ជាការកើនឡើងច្រើនលើកទីពីរក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ប៉ុន្តែកង្វះប្រេងឥន្ធនៈដែលនៅតែបន្ត បានបង្ខំឱ្យអ្នកបើកបររថយន្ត និងម៉ូតូ ត្រូវតម្រង់ជួរជាច្រើនម៉ោង នៅក្នុងទីក្រុង និងទីប្រជុំជននានា នៅក្នុងប្រទេសនេះ។
-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត