ព័ត៌មាន
ស្ថាប័នរដ្ឋចំនួនពីរសហការគ្នាក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការវិនិយោគ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា រួមគ្នាបន្តកិច្ចសហការ ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បី ជំរុញការវិនិយោគ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានបង្ហាញការស្វាគមន៍យ៉ាង កក់ក្ដៅដល់ប្រតិភូនៃធនាគារជាតិនៃកម្ពុជា ដែលបានចំណាយពេលវេលា ដើម្បីធ្វើបទបង្ហាញអំពីប្រព័ន្ធធនាគារអនឡាញ (OBS) និងប្រព័ន្ធបាគង ជូនដល់មន្ត្រីជំនាញ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ស្របគ្នានឹងឱកាសនេះ ឯកឧត្តមបានរំលេចជូនអំពីវឌ្ឍនភាព ថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការងារពាក់ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញឱ្យប្រើប្រាស់ សាកល្បងផ្ទៃក្នុងប្រព័ន្ធគ្រប់ គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬប្រព័ន្ធ cdcIPM ដែលកិច្ចការងារនេះ បានអនុវត្ត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ ជាបញ្ចកោណទី៥ ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។

ទាក់ទិនបញ្ហានេះដែរ, មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយជូនដល់អង្គប្រជុំ អំពី ព័ត៌មានជាមូលដ្ឋានរបស់ប្រព័ន្ធទាំងពីរ ដែលបានចូលរួមបម្រើប្រយោជន៍ និងការតភ្ជាប់ លើវិស័យហិរញ្ញវត្ថុ និងធនាគារជួយសម្រួល ដល់កិច្ចការងារផ្ទេរ-និងទូទាត់សាច់ប្រាក់បានយ៉ាងល្អប្រសើរ។ ជុំវិញកិច្ចសហការលើច្ចេកវិទ្យាឌីជីថលនេះ, អង្គប្រជុំបានពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងផុសផុល ដោយក្នុងនោះភាគីទាំងពីរបានឯកភាព នឹងបន្តកិច្ចសហការជិតស្និទ្ធ និងពិនិត្យលទ្ធភាពក្នុងការ ប្រើប្រាស់ ក៏ដូចជាតភ្ជាប់ប្រព័ន្ធនានា ដើម្បីបម្រើប្រយោជន៍ សាធារណៈ។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទូទាត់ដែលអភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា មានជាច្រើនប្រព័ន្ធ ក្នុងនោះប្រព័ន្ធធនាគារអេឡិច ត្រូនិច OBS បានកំពុងដាក់ឱ្យដំណើរការ ដោយមានសមាជិកចំនួន ៨១រួមមនា៖ ធនាគារពាណិជ្ជ ៦៥, ធនាគារឯកទេស ២, គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤, គ្រឹះស្ថានមិនមែនទទួលប្រាក់បញ្ញើ ១, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ១៧ និងស្ថាប័ន រដ្ឋចំនួន ១ ផងដែរ។ ចំណែកប្រព័ន្ធទូទាត់បាគង បានកំពុងជំរុញប្រើប្រាស់សេវាទូទាត់សងប្រាក់ និងជំរុញឱ្យសាធារណជន និង សហគ្រាសធ្វើប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល បានកាន់តែប្រសើរជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា