ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង ២៧លានដុល្លារអាម៉េរិក ក្នុងរយៈពេល៨ខែនេះ
កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៤ នេះ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុបប្រមាណ ជាង ២៧ លានដុល្លារអាម៉េរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំមុន។
តាមប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញឱ្យដឹងថា សម្រាប់ការប្រមូលចំណូលប្រចាំខែសីហា ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញអនុវត្តន៍ការប្រមូលចំណូលសរុបបានចំនួនជាង ៤ លានដុល្លារអាម៉េរិក កើនឡើង ២៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំមុន ក្នុងនោះការប្រមូលចំណូលពីប្រតិបត្តិការផែ បានចំនួន ៣,៨ លានដុល្លារអាម៉េរិក, ចំណូលពីអាជ្ញាធរផែ ជាង ៥៥ ពាន់ដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ ៤៣ម៉ឺនដុល្លារ។
ចំណែកការប្រមូលចំណូលនៅក្នុងរយៈ ៨ ខែ ឆ្នាំ ២០២៤ នេះវិញ, ឃើញថា ការប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនសរុបជាង ២៧ លានដុល្លារអាម៉េរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅ និងឆ្នាំមុន ក្នុងនោះការប្រមូលចំណូលពីប្រតិបត្តិការផែ បានចំនួនជាង ២២ លានដុល្លារអាម៉េរិក, ចំណូលពីអាជ្ញាធរផែ ជាង ៣ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជិត ១០ ពាន់ដុល្លារ។
សូមបញ្ជក់ថា នៅក្នុងរយៈ ៨ ខែ ឆ្នាំ ២០២៣ កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញ អនុវត្តន៍ការប្រមូលចំណូលសរុបបានជាង ២៣ លានដុល្លារអាម៉េរិកប៉ុណ្ណោះ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំនេះ ការប្រមូលចំណូលបានបង្ហាញនូវនិន្នាការកើនឡើង ដោយសរបញ្ជាក់ ឱ្យឃើញថា សកម្មភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក បានកម្រើកឡើងវិញជាបណ្តើរៗ៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា