ព័ត៌មាន
រលកនៃជនអន្តោប្រវេសន៍វេណេស៊ុយអេឡា សម្រុកទៅជ្រកកោនក្បែរព្រំដែនប្រទេសប្រេស៊ីល
ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីជម្រកមួយកន្លែងកាលពីថ្ងៃចន្ទ នៅតាមព្រំដែនប៉ារ៉ាកៃម៉ា ប្រទេសប្រេស៊ីល ដើម្បីស្វែងរកទីជ្រកកោនបណ្តោះអាសន្ននិងសុវត្ថិភាព បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ មួយខែបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ដែលមានភាពចម្រូងចម្រាស។

មនុស្សប្រហែល ៥០០នាក់ រួមមានស្ត្រី កុមារ និងមនុស្សចាស់ បានតម្រង់ជួរដោយមានទ្រព្យសម្បត្តិរបស់ពួកគេនៅខាងក្រៅទីជម្រកមួយកន្លែង ក្នុងទីក្រុង Paracaima គ្រប់គ្រងដោយអង្គការ UNHCR និងរដ្ឋាភិបាលប្រេស៊ីល។

ជនអន្តោប្រវេសន៍ជាច្រើន បាននិយាយអំពីការឈឺចាប់ក្នុងការចាកចេញពីប្រទេសរបស់ពួកគេអំពីរឿងរ៉ាវនៅពីខាងក្រោយ។
រយៈពេលជាងមួយខែ បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់នៅប្រទេសវេណេស៊ុយអេឡា ទីក្រុងជាប់ព្រំដែនប្រទេសប្រេស៊ីល កំពុងទទួលលំហូរដែលកំពុងកើនឡើងនៃប្រជាជនវេណេស៊ុយអេឡា ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។
អាជ្ញាធរប្រេស៊ីល បាននិយាយថា ជាមធ្យមប្រជាជនវេណេស៊ុយអេឡា ៥០០នាក់ បានដើរឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ និងតម្រង់ជួរ ដើម្បីចូលទៅក្នុងប្រទេសប្រេស៊ីល ហើយចំនួនកំពុងកើនឡើងជាលំដាប់។
កាលពីខែសីហា ពលរដ្ឋវេណេស៊ុយអេឡា១២.៣២៥នាក់ បានមកដល់ទីក្រុង Pacaraima ហើយយោងតាមនគរបាលសហព័ន្ធដែលគ្រប់គ្រងការអន្តោប្រវេសន៍និយាយថា វាបានកើនឡើងពីចំនួន ៨.០៥០នាក់ នៅក្នុងខែមិថុនា មុនពេលការបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃទី២៨ ខែកក្កដា។ ជនអន្តោប្រវេសន៍មកពីវេណេស៊ុយអេឡា បាននិយាយថា លទ្ធផលបោះឆ្នោត បានជំរុញការសម្រេចចិត្តរបស់ពួកគេក្នុងការចាកចេញពីប្រទេស។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា