ព័ត៌មាន
ក្រុង Philadelphia ត្រៀមទប់ទល់ការតវ៉ាក្នុងការជជែកដេញដោលរវាងលោកស្រី Harris និងលោក Trump
ដោយជាស្រុកកំណើតនៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក ឥឡូវនេះទីក្រុង ហ្វីឡាឌែលហ្វៀ (Philadelphia) ក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) នឹងក្លាយជាវេទិកាដ៏សំខាន់ម្តងទៀតនៅពេលដែលលោកស្រី Kamala Harris និងលោក Donald Trump ជួបគ្នានៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងលើការបោះឆ្នោតខែវិច្ឆិកា។

បេក្ខភាពប្រធានាធិបតីទាំងពីរដែលមិនធ្លាប់ជួបគ្នាផ្ទាល់ ឥឡូវនេះនឹងជួបជជែកគ្នានៅម៉ោង ៦ល្ងាច (ម៉ោងអាមេរិក ត្រូវនឹង 6pm PDT ឬ 9pm ET) ថ្ងៃអង្គារនេះសម្រាប់ការពិភាក្សាដេញដោល ៩០នាទី រៀបចំដោយទូរទស្សន៍ ABC News។ នគរបាលត្រៀមខ្លួនសម្រាប់ការតវ៉ានានាដោយក្រុមគាំទ្រប៉ាឡេស្ទីន ដែលខឹងសម្បារនឹងលោកស្រី Harris ដែលបន្តគាំទ្រដល់អ៊ីស្រាអែល។ របាំងសន្តិសុខត្រូវបានបង្កើតឡើងនៅជុំវិញមជ្ឈមណ្ឌលធម្មនុញ្ញជាតិ ដែលជាទីតាំងសម្រាប់ការជជែកដេញដោល ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងអំឡុងព្រឹត្តិការណ៍។

ទន្ទឹមនឹងនេះ ភោជនីយដ្ឋាន និងសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងកំពុងរៀបចំកម្មវិធីមើលការជជែកតស៊ូមតិដ៏ប្រវត្តិសាស្រ្តនេះ។ សមាជិកជាន់ខ្ពស់បក្សប្រជាធិបតេយ្យនឹងប្រមូលផ្តុំនៅសណ្ឋាគារមួយដើម្បីមើលព្រឹត្តិការណ៍នោះ ដែលលោកស្រី Harris ត្រូវបានគេរំពឹងថានឹងចូលរួមបន្ទាប់ពីការជជែកបានបញ្ចប់។ ចំណែកផែនការរបស់លោក Trump បន្ទាប់ពីការជជែកដេញដោល មិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ។
អ្នកស្រុកនៅទីក្រុង Philadelphia មួយចំនួននិយាយថា ពួកគេសង្ឃឹមថានឹងស្វែងយល់បន្ថែមពីលោកស្រី Harris ក្នុងព្រឹត្តិការណ៍ដ៏ធំនោះ។ ជាមួយនឹងការបោះឆ្នោតចំនួន ១៩រដ្ឋ រដ្ឋ Pennsylvania គឺជាទីតាំងដ៏សំខាន់បំផុតក្នុងចំណោមរដ្ឋសមរភូមិដែលរំពឹងថានឹងសម្រេចលើការបោះឆ្នោត។ អ្នកវិភាគភាគច្រើនព្យាករថា អ្នកណាដែលឈ្នះនៅរដ្ឋ Pennsylvania នឹងឈ្នះតំណែងសេតវិមាន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា