ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្នុងនាមជាកូនរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោយពីបានស្តាប់ការសន្ទនាដែលបុគ្គលជ្រុលនិយមនៅក្រៅស្រុកជ្រកក្រោមផ្លាកព័ត៌មាន បម្រើនយោបាយក្រុមជ្រុលនិយមនៅក្រៅប្រទេសនោះ បានសម្ដែងការសោកស្ដាយដែលបុគ្គលជ្រុលនិយមនោះ បានខលទូរស័ព្ទ និងនិយាយស្ដីគ្មានក្រមសីលធម៌ វិជ្ជាជាជីវៈ។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ...
មន្រ្តីរុស្ស៊ីនិយាយថា ទីក្រុងមូស្គូបើកទូលាយក្នុងការស្តាប់សំណើរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ស្តីពីការបញ្ចប់សង្គ្រាម ខណៈការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែននៅតែបន្ត ហើយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានពិភាក្សាគ្នានៅទីក្រុងគីវ បន្ទាប់ពី ការផ្លាស់ប្តូរអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន “កំពុងផ្លាស់ប្តូរសញ្ញា” ស្តីពីអ៊ុយក្រែន តាមរយៈ “បណ្តាញបិទ”។ លោកមិនបានបញ្ជាក់ថាតើការប្រាស្រ័យទាក់ទងគ្នានេះគឺជាមួយរដ្ឋបាលបច្ចុប្បន្ន ឬជាមួយលោក...
សៀមរាប៖ ជើងហោះហើរថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia បានចាប់ផ្ដើមបើកប្រតិបត្ដិការហោះហើរលើកដំបូររបស់ខ្លួន ក្នុងមួយថ្ងៃពីរជើង ចេញពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ទៅប្រទេសសឹង្ហបុរី និងត្រឡប់ពីប្រទេសសឹង្ហបុរី មកកាន់សៀមរាបអង្គរ ។ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ មានប្រសាសន៍ នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤នេះថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia មានច្រើនក្រុមហ៊ុន ដូចជាក្រុមហ៊ុនអាកាសចរណ៍ Air...
អ្នកស្រុករាប់លាននាក់នៅក្នុងរដ្ឋធានីជាតិរបស់ប្រទេសឥណ្ឌា បានបន្តទប់ទល់នឹងផ្សែងពុលពីកង្វក់ខ្យល់ដ៏អាក្រក់នៅថ្ងៃអាទិត្យ (១០ វិច្ឆិកា) នេះ ខណៈចំហេះដំណាំនៅដីកសិដ្ឋានបានឆាបឆេះនៅក្នុងរដ្ឋ ផុនចាប (Punjab) និង ហាយ៉ាណា (Haryana) ទោះបីជាមានដីកាហាមឃាត់ពីតុលាការក៏ដោយ។ សន្ទស្សន៍គុណភាពខ្យល់ជាតិ NAQ បានបង្ហាញពីកម្រិតខ្យល់នៅក្នុងទីក្រុងញូវដេលី ស្ថិតនៅចន្លោះប្រភេទ “អាក្រក់ខ្លាំង” ទៅ “ធ្ងន់ធ្ងរ” ដែលបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋរបស់ខ្លួនដោយសារស្ថិតនៅក្នុងបរិយាកាសកង្វក់បែបនេះរយៈពេលយូរ។ ទីភ្នាក់ងារគុណភាពខ្យល់ស្វីស (Swiss Group IQAir) បានវាយតម្លៃទីក្រុងដេលី ថាជារដ្ឋធានីបំពុលបំផុតរបស់ពិភពលោកក្នុងរយៈពេល...
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អគារសាលាបឋមសិក្សា-របងខ្លោងទ្វារ និងអគារសម្រាកព្យាបាលជំងឺ នៅក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ហើយក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ សមិទ្ធិផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើរួមមាន៖ – អគារសិក្សា ០១ខ្នង សាងសង់ពីបេតុងអាម៉េ មាន០៥បន្ទប់ មានបំពាក់នូវឧបករណ៍ និងសម្ភារៈសិក្សារួចជាស្រេចដូចជា តុសិក្សា ក្ដារខៀន (ធ្វើពីកញ្ចក់)...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែអង្គកឋិនទាននៅវត្តសាមគ្គីរតនមុនី ស្ថិតក្នុងភូមិបុស្ស ឃុំស្វាយតាយៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ អង្គកឋិនទានសាមគ្គីនេះត្រូវបានផ្តួចផ្តើមឡើង ឯកឧត្តម ម៉ៅទី និងលោកជំទាវ គង់ សោមា,...
ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា) បានផ្អាកកាលបរិច្ឆេទដែលមិនទាន់សម្រេចនៅក្នុងសំណុំរឿងវិទ្ធង្សនា (ការព្យាយាមបំផ្លាញលិទ្ធិប្រជាធិបតេយ្យ) ក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បន្ទាប់ពីរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា ពួកគេកំពុងប្រឈមមុខនឹង “ស្ថានភាពដែលមិនធ្លាប់មានពីមុនមក” នៃការវិលត្រឡប់ជាថ្មីរបស់លោកទៅកាន់សេតវិមាន។ ចៅក្រមតំបន់អាមេរិក លោកស្រី ថែនយ៉ា ឈុតកាន (Tanya Chutkan) នៅទីក្រុងវ៉ាស៊ីនតោន បានអនុម័តសំណើពីរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខាកាកបាទ្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាកិត្តិយស ក្នុងពិធីប្រគល់-ទទួល ថវិការបស់អគ្គិសនីកម្ពុជា រួមទាំងថវិការបស់ក្រុមហ៊ុន សប្បុរសជនទាំងក្រុង និងក្រៅប្រទេសសរុប ១៧៩,៤៥០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤...
មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុង វ៉ាលែនសៀ (Valencia) ភាគខាងកើតប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ជុំវិញការដោះស្រាយដ៏ខ្ជីខ្ជារបស់អាជ្ញាធរក្នុងតំបន់ចំពោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបានសម្លាប់មនុស្សជាង ២២០នាក់ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយរបស់អឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មក។ ក្នុងបាតុកម្មចុងក្រោយបង្អស់ជុំវិញទឹកជំនន់នេះ អ្នកតវ៉ាបានប្រមូលផ្ដុំគ្នាពាសពេញកណ្តាលក្រុង Valencia ទាមទារឲ្យលោក ខាឡូស ម៉ាហ្សុន (Carlos Mazon) លាលែងពីតំណែងមេដឹកនាំរដ្ឋាភិបាលប្រចាំតំបន់ ហើយស្រែកពាក្យតវ៉ាថា “ឃាតករ!” និងមានបដាសរសេរថា “ដៃរបស់យើងប្រឡាក់ដោយភក់ តែដៃរបស់អ្នកប្រឡាក់ដោយឈាម “។ បាតុករខ្លះបោះស្បែកជើងកខ្វក់នៅក្រៅគាររដ្ឋាភិបាល...
ក្រសួងយុត្តិធម៌បាននិយាយថា សហរដ្ឋអាមេរិក បានចោទប្រកាន់បុរសជនជាតិអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា) ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បុរសនោះត្រូវបានបញ្ជាដោយកងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់ IRGC ដើម្បីធ្វើឃាតប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ប៉ុន្តែអ៊ីរ៉ង់ បានបដិសេធ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាប់ចោទឈ្មោះ ហ្វាហាដ ស្ហាគឺរី (Farhad Shakeri) បានជូនដំណឹងដល់សមត្ថកិច្ចថា គេបានប្រគល់ភារកិច្ចនោះឱ្យលោកនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដោយផ្តល់នូវផែនការសម្លាប់លោក Trump។...