ភ្នំពេញ ÷ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID...
ភ្នំពេញ៖រោងចក្រ-សហគ្រាស មានចំនួនច្រើនឡើងជាបន្តបន្ទាប់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យរួចហើយ។ រោងចក្រ សហគ្រាសចំនួន ១០ កន្លែងផ្សេងទៀត បានចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍ជាបន្តបន្ទាប់ ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន១២២កន្លែង ដែលត្រូវរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន...
(ភ្នំពេញ)៖ ការចុះចូលរបស់ហៃ វណ្ណាជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសញ្ញារលាយកម្លាំងប្រឆាំងនៅបរទេសរបស់មេដឹកនាំជ្រុលនិយមសម រង្ស៊ី ខណៈដែលចរន្តផ្តាច់ខ្លួនពីអតីតបក្សប្រឆាំងនៅក្រៅប្រទេស កាន់តែកើនឡើងដូចទឹកបាក់ទំនប់ ដោយសារតែភាពអស់សង្ឃឹមនឹងជោគវាសនារបស់ជនក្បត់ជាតិបីជំនាន់។ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខបានថ្លែងថា បក្សប្រឆាំងនៅក្រៅប្រទេសអស់មនុស្សដែលមានសក្ដានុពលខាងមួលបង្កាច់ លាបព័ណ៌ និងញុះញង់ដូចជាហៃ វណ្ណាទៀតហើយ ដោយសារតែភាពអស់សង្ឃឹម និងគ្មានឃើញពន្លឺជោគជ័យនៅពេលខាងមុខទាល់តែសោះ។ លោកបានសង្កេតឃើញថា៖«ករណីហៃ វណ្ណា ចុះចូលជាមួយ CPP នេះ ជាឧទារហ៍បញ្ជាក់យ៉ាងច្បាស់ គឺបក្សប្រឆាំង...
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីថែទាំផ្លូវឲ្យបានល្អ សម្រាប់ផ្តល់ ជាប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងកាត់បន្ថយការចំណាយ ទាំងពេលវេលា និងថវិកាជាដើម។ ជុំវិញការអភិវឌ្ឍន៍នេះ, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន គឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បាន សម្ពោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចំណាយថវិកាសាងសង់ និងបំពាក់បច្ចេកវិទ្យាប្រព័ន្ធទិន្នន័យព័ត៌មានជាង ៣លានដុល្លារ ក្រោមកិច្ចសហការពីវិស័យឯកជន។ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ការកសាងអគារមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងផ្តល់នូវសេវាកម្មជូនដល់រោងចក្រ សហគ្រាស សិប្បកម្ម គោលដៅអាជីវកម្ម និងលំនៅដ្ឋាន...
2024/10/23 03:33:49 pm 8 ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤) មួយក្រុមទៀតហើយ គឺក្រុមបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ស្របពេលក្រុមឈើតុំខេត្តពោធិ៍សាត់ ត្រូវការ ១ពិន្ទុទៀត ដើម្បីធានកៅអីវគ្គបន្ដ ។ រីឯជំនួបបង្គ្រប់ជុំទី១ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម...
«យុវជនដើរតួនាទីសំខាន់ក្នុងការចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ភាពស្អាតកាន់តែខ្លាំងឡើង ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និងសុខភាពរបស់ខ្លួនបានល្អ ក៏ដូចជាការចូលរួមចំណែកថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាត នៅកម្ពុជា និងនៅលើឆាកអន្តរជាតិ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅអំឡុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី យុវជនបរិស្ថាន ចូលរួមលុបបំបាត់ ការប្រើប្រាស់គ្រឿងញៀន និងបញ្ចប់ជំងឺអេដស៍នៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកោតរសើរចំោះក្រុមយុវជន ដែលបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសង្គមនានា ហើយជំរុញបន្តលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែករំលែកចំណេះដឹងនេះទៅអ្នកផ្សេងទៀត។ ក្នុងនោះដែរយុវជនត្រូវចៀសវាងការប៉ះពាល់នឹងគ្រឿងញៀន...
កំពង់ឆ្នាំង៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបេសកកម្មការងាររបស់ខ្លួន ដោយមានឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម...
បន្ទាប់ពីបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។ វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។ អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។...