ព័ត៌មាន
អាកាសយានដ្ឋានអន្ដរជាតិតេជោ ហោះហើរសាកល្បងយន្ដហោះ A320 ទទួលបានជោគជ័យ
ភ្នំពេញ ៖អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 បានសម្រេចប្រកបដោយជោគជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ ទៅតាមផែនការដែលបានកំណត់។
ការបើកការហោះហើរសាកល្បងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ការហោះហើរសាកល្បង នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ យន្តហោះ Airbus-320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានហោះហើរពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ។
ការហោះហើរនេះ ប្រកបដោយជោគជ័យ ទៅតាមប្រព័ន្ធបច្ចេកទេសនៃការហោះហើរ ហើយក្នុងនោះ ក៏មានការតេស្ដសាកល្បងចំនួនអ្នកដំណើរ១០០នាក់ លើការ Check In និងអ្នកដំណើរ ១០០នាក់ទៀតសម្រាប់ Arival ដោយឆ្លងកាត់ការស្កេនវ៉ាលី និងនគរបាលអន្តោប្រវេសន៍ផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏ធ្លាប់បានបញ្ជាក់ថា ការធ្វើតេស្តសាកល្បង ចំពោះយន្តហោះពាណិជ្ជកម្ម AirBus-320 នេះ គឺតេស្តសាកល្បង ប្រៀបធៀបទៅលើព្រលានចាស់ និងព្រលានថ្មី ចំពោះប្រព័ន្ធនាំផ្លូវអាកាស, វិទ្យុទាក់ទង, ប្រព័ន្ធបញ្ជាហោះហើរ, ការចល័ត និងសម្ភារចេញចូលសម្រាប់អ្នកដំណើរផងដែរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព