ព័ត៌មាន
កម្ពុជា ទាំងរាជរដ្ឋាភិបាល កងទ័ពនិងប្រជាជនសុទ្ធតែរួបរួមគ្នាជាធ្លុងមួយដើម្បីការពារនូវអធិបតេយ្យ និង សេចក្តីថ្លៃថ្នូ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានថ្លែងថាអះអាងថាទាំងរាជរដ្ឋាភិបាល កងទ័ព និងប្រជាពលរដ្ឋកម្ពុជាទាំងមូលសុទ្ធតែរួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់ជាទីបំផុត។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១៥ ខែសីហានេះ ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសតំបន់ភូមិភាគទី៤និងភូមិភាគទី៥មានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែទោះបីជាយ៉ាងណាវីរៈកងទ័ពយើងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងដោយម៉ឺងម៉ាត់បំផុត ដែលកត្តានេះគឺជាការបង្ហាញឲ្យឃើញថាកម្ពុជាបានរួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារប្រទេសជាតិរបស់ខ្លួន។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសជាឱឡារឹកជាថ្មីម្តងទៀតផងដែរថាកម្ពុជាបន្តប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុតដោយឥតងាករេ ក្នុងការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិកជាសាក្សី និងកិច្ចប្រជុំថ្នាក់បណ្តាភូមិភាគ(RBC)ជាដរាប ហើយជាមួយគ្នានេះកម្ពុជាក៏បន្តអំពាវនាវឲ្យភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពផងដែរ។
លោកជំទាវម៉ាលី សុជាតា បានរំលឹកទៅកាន់ភាគីថៃថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទំាងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ ជាក់ស្តែងតាមរយៈចេញសារសម្តែងការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ជាដើមនោះ៕
អត្ថបទ ៖ បាន ចក់






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព