ព័ត៌មាន
មនី្ទរសុខាភិបាលរាជធានី អំពាវនាវឲ្យពលរដ្ឋ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម
ភ្នំពេញ ៖ ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ងី មានហេង តាមរយៈBTV ព័ត៌មាននាថ្ងៃនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។
ឯកឧត្តម បណ្ឌិត បានបន្តថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ករណីជំងឺគ្រុនឈាម (ឈឺ) មានចំនួនសរុប ២៣៥០នាក់ និងករណីស្លាប់ចំនួន ៣នាក់ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ករណីជំងឺគ្រុនឈាម មានចំនួនសរុប ១៥៦៣នាក់ និងករណីស្លាប់ចំនួន ១នាក់។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ងី មានហេង ការពារកុំឲ្យមានករណីជំងឺគ្រុនឈាម កើនឡើង សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តសារគន្លឹះសំខាន់ៗ ដោយយើងត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ១៥០ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍។
ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា សព្វថ្ងៃមន្រី្តសុខាភិបាល នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តក្នុងរាជធានីភ្នំពេញ បានសហការជាមួយភាគីពាក់ព័ន្ធក្នុងបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពដាក់ថ្នាំអាបែត និងចុះផ្សព្វផ្សាយសារអប់រំសុខភាព ដើម្បីកំចាត់មូសខ្លា លុបបំបាត់ជំងឺគ្រុនឈាម នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។
សូមរំលឹកឡើងវិញថា ក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងការបង្ការជំងឺគ្រុនឈាម ឱ្យកាន់តែប្រសើរថែមទៀត ដោយស្វែងរកចំណុចគន្លឹះក្នុងការការពារ ការព្យាបាលជំងឺគ្រុនឈាម និងការឆ្លើយតបបានទាន់ពេលវេលាទាំងកម្រិតមន្ទីរពេទ្យ ទាំងក្នុងសហគមន៍, កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាកដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ បង្កើនការតាមដាន និងឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា អំពីជំងឺគ្រុនឈាម ពិសេសរយៈពេលចំណុចខ្ពស់ ដោយត្រូវបង្កើនការរាយការណ៍ករណីសង្ស័យពីគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យក្រុមការងារឆ្លើយតបរហ័សពិនិត្យការងារ និងចុះអន្តរាគមន៍ ដូចជា ចុះអប់រំសុខភាព ការចុះកម្ចាត់ជំរកមូស ដាក់ថ្នាំអាប៊ែតនៅពាងទឹក និងវត្ថុ ដែលដក់ទឹក និងបង្កើនការបាញ់ថ្នាំសម្លាប់មូសនៅកន្លែងឆ្លងខ្លាំង ដោយមានចលនាការចូលរួមពីសហគមន៍។ បន្ថែមពីនេះ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងបណ្តាញសង្គម ដល់ប្រជាពលរដ្ឋពីវិធីសាស្រ្តការពារខ្លួន សម្រាន្តត្រូវចងមុង សម្លៀកបំពាក់ឱ្យជិតចុងដៃ ចុងជើង និងយកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះ។ ប្រសិនបើមានសមាជិកគ្រួសារអ្នកមានសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗលើសពី២ថ្ងៃ និងមានកន្ទួលក្រហមលើស្បែក ឬឈឺក្បាល និងឈឺខ្លួនប្រមាណ ត្រូវទៅទទួលការព្យាបាលជាបន្ទាន់ នៅមនី្ទរពេទ្យដែលជិតបំផុត៕
អត្ថបទ រដ្ឋា














-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ