ព័ត៌មាន
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបាយដំរាំ អំពាវនាវដល់ពលរដ្ឋដែលត្រឡប់មកពីថៃ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបាយដំរាំ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ដល់បងប្អូនប្រជាពលរដ្ឋដែលជាពលករអញ្ជើញមកពីប្រទេសថៃ ចំនួន ១៥៣គ្រួសារ។
ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ បានអំពាវនាវឱ្យពលករដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវខិតខំរៀនសូត្រកុំព្យូទ័រដែលបានពីការឧបត្ថម្ភរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំនេះ ដើម្បីមានចំណេះជំនាញនៅក្នុងខ្លួនអោយមានការងារធ្វើទទួលបានប្រាក់ខែច្រើន ដើម្បីយកមកអភិវឌ្ឍន៍នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងរាជរដ្ឋាភិបាលខ្មែររបស់យើង។
ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត ណុប នរិន្ទ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងជិតផុត ឬមិនទាន់បានធ្វើ សូមបងប្អូនទៅថតដើម្បីបន្តឬធ្វើថ្មីឡើងវិញនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងមូលដ្ឋានរបស់បងប្អូនដើម្បីយកទៅប្រើប្រាស់បំពេញបែបបទចុះឈ្មោះធ្វើការនៅតាមរោងចក្រសហគ្រាសផ្សេងៗ និងសូមផ្តាំផ្ញើទៅដល់ពុកម៉ែ បងប្អូនទាំងអស់នៅទីនេះ ក៏ដូចជាពុកម៉ែបងប្អូននៅទូទាំងប្រទេស សូមអោយមានការទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតទៅលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលលោកខិតខំពុះពារគ្រប់បែបយ៉ាងទាំងអស់ ដើម្បីជួយជាតិមាតិភូមិ ការពារសុខសន្តិភាព ការពារទឹកដីរបស់យើង។
ឯកឧត្តម បានបញ្ជាក់ថា នេះជាលើកទីបីហើយដែលឯកឧត្តម និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនជាពលករវិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះលើកទីមួយមានចំនួន ១០០គ្រួសារ លើកទីពីរ ៦២គ្រួសារ និងលើកទីបីនេះ មានចំនួន ១៥៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ,មី ,ត្រីខ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,អំបិល ,ប៊ីចេង ,ស្ករស ,ខ្លាញ់ ,និងថវិកាផងដែរ ៕














-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព