ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។ មុនអំឡុងផ្គុំរូបរាងឡើងវិញ បដិមាព្រះសិវៈរាំនេះ ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង ១០០០០បំណែក ដោយអំពើលួចប្លន់ក្នុងអំឡុងសង្គ្រាមស៊ីវិល។អ្នកជំនាញបានចំណាយពេលជាង៥ឆ្នាំក្នុងការផ្គុំរូបរាងឡើងវិញបានសម្រេចជាស្ថាពរហើយតម្កល់ទុកបណ្តោះអាសន្ននៅអភិរក្សដ្ឋានអង្គរក្នុងក្រុងសៀមរាបខេត្តសៀមរាប និងបានរៀបចំពិធីអបអរសាទរនារាត្រីទី១៨ខែមីនាឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ប្រតិមាព្រះសិវៈនេះ ត្រូវបានប្រមូលនិងរក្សាទុកនៅឆ្នាំ២០១២ដើម្បីចុះបញ្ជីនិងកំណត់ប្រភេទជាក្រុមតាមទម្រង់។រាល់ដំណាក់កាលជួសជុលនីមួយៗក្រុមអ្នកជំនាញសុទ្ឋតែជជែកពិភាក្សាពិនិត្យនិងអនុម័តដោយគណៈកម្មាធិការបច្ចេកទេសដើម្បីធានាថាការអភិរក្សគោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈនៃការអភិរក្សព្រមទាំងភាពធន់រឹងមាំយូរអង្វែង។លោកជំទាវបណ្ឌិតសភាចារ្យ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ការតវ៉ាជាផ្លូវការរបស់កម្ពុជាទៅកាន់ភាគីថៃ គឺមានសារសំខាន់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ខណៈកាលពីថ្ងៃទីកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា ទី១៖ គឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចធ្វើអ្វីនៅទីនោះបានឡើយ។...
ក្រោមកិច្ចសហការ រវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈកាហ្វេឡាតេ ជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ឱក...
ក្នុងគោលបំណងអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់ ឱ្យកាន់តែមានភាពរីកចម្រើន បង្កើនសក្កានុពលនៅខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាបានរៀបចំប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូលការប្រកួតកីឡាប៊ុល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ដើម្បីជំរុញឱ្យការប្រកួតនេះដំណើរការដោយរលូន ដោយទទួលបានក្រុមចូលរួមប្រកួតប្រជែងជើងឯកនៃវិញ្ញាសានីមួយៗមាន២៦ក្រុម។ ការប្រកួតនេះនឹង ចាប់ពីថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០២៦ នៅតាមទីលានប៉េតង់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ វិញ។ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែខាងមុខនេះ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ បន្តពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេសការធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៩ ខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា ស្របតាមគោលនយោបាយកសិកម្មសម្រាប់ពេលអនាគត ពិសេសចក្ខុវិស័យទៅលើការធានាសន្តិសុខស្បៀងកម្ពុជាប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ហើយកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ យើងទាំងអស់គ្នាត្រូវខិតខំយ៉ាងណាជំរុញឲ្យមានការកើនឡើងថ្លៃកសិផល។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា...
ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ២-០ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកដំបូង នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។ ក្រោយប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋាន អាយអេសអាយ ផាក កាលពីជើងទី១ គេឃើញក្រុមភ្នំពេញក្រោន...
ទីផ្សារប្រទេសចិនបាននិងកំពុងគាំទ្រដល់ការនាំចេញទំនិញ និងកសិផលរបស់កម្ពុជាដោយផ្ទាល់ និងកំពុងមានកំណើនកើនឡើង ក្រោមការជំរុញបើកផ្លូវជាច្រើនរវាងកម្ពុជា-ចិន បន្ទាប់ពីការនាំចេញកសិផលតាមច្រកប្រទេសថៃត្រូវបានបិទខ្ទប់។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន BTV ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការនាំចេញទំនិញរបស់កម្ពុជាទៅចូលទីផ្សារចិន នេះថា ទីផ្សារចិនគឺជាទីផ្សារចម្បងមួយ ដែលមានប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ច្រើន ដែលជាការរំពឹងមួយធំ សម្រាប់ការលក់ចំណីអាហារ គឿងបរិភោគ-ឧបភោគ និងការលក់កសិកផលផ្សេងៗជាដើម។ ឯកឧត្តម បន្ថែមថា ជុំវិញទីផ្សារចិននេះ កន្លងមកមិនទាន់បានធ្វើទីផ្សារដោយផ្ទាល់រវាងកម្ពុជា-ចិននោះទេ ខណៈការនាំ...
កម្ពុជា-រវ៉ាន់ដានឹងបន្តពង្រឹង និងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសជំរុញការធ្វើពាណិជ្ជកម្ម ទ្វេភាគីឱ្យបានខ្លាំងក្លា ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាត ឯកឧត្តម Bakuramutsa NKBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល មាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...