អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមពិធីសម្ពោធ និងបើកដំណើរការជាផ្លូវការ រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ដែលមានទីតាំងស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងពិធីសម្ពោធរោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម...
ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម រយៈពេល៣ខែដំបូង ឆ្នាំ២០២៦ សម្រេចបានប្រមាណ ៣,៤៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួន ១,៤៦ ពាន់លានដុល្លារ កើនជាង ៧% ខណៈការនាំចូលជិត ២ ពាន់លានដុល្លារ ការកើនជាង ២% ។ ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃសេវាកម្មគាំទ្រពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម...
អ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានបង្ហាញទស្សនថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹងឈានឡើងមួយកម្រិតទៀតទៅលើវិស័យសេដ្ឋកិច្ច និងកសិកម្ម បន្ទាប់ពីប្រទេសទាំងពីរសម្រេចបាននូវកិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន កាលពីថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ លទ្ធផលកិច្ចប្រជុំនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងប្រទេសទាំងពីរធ្វើឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្រ្តនៅកម្ពុជា របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨...
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា និងសហការី ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី (Cambodia-Australia Development Partnership Plan) និងកិច្ចសហប្រតិបត្តិការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម Derek...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ។ ក្នុងឱកាសនោះ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។ ទន្ទឹមនឹងនេះ សម្តេច ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។...
អ្នកវិភាគមើលឃើញថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិរវាងកម្ពុជា និងចិន លើកទីមួយ នៅកម្ពុជានេះ គឺប្រទេសទាំងពីរកំពុងបន្តអនុវត្តជាផ្លូវការនៃលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅបង្កើនកម្លាំងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ក្នុងប្រវត្តិសាស្រ្ដទំនាក់ទំនងផ្លូវការរវាង កម្ពុជា និងចិន...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ ឯកឧត្តមបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦។ សេចក្តីព្រាងច្បាប់នេះមាន៨ជំពូក និង២០មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បញ្ជាក់ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាងកម្ពុជា និងចិន ដែលបានបើកធ្វើកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងទាំងក្នុងប្រទេសរៀងៗខ្លួន ក្នុងតំបន់ និងសកលលោក។...
ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League រដូវកាលទី៩ នឹងប្រព្រឹត្តទៅ នាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដោយមានក្រុមបាល់ទាត់បុរស-នារីចូលរួមសរុបចំនួន ៦៣ក្រុម។ ជាមួយការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះដែរ ឆ្នាំនេះ គណៈកម្មការរៀបចំ បានជ្រើសរើសយកប្រធានបទដ៏សំខាន់មួយ គឺ «សាមគ្គីភាព ជាតិរឹងមាំ» ដើម្បីបំផុតស្មារតីយុវជនចូលរួមលើសពីការលេងកីឡា តែដើម្បីបំផុសស្មារតីសាមគ្គីភាពក្នុងស្រទាប់យុវជន និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីពង្រឹងនូវខឿនការពារជាតិដ៏រឹងមាំ។ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានឲ្យដឹងថា រយៈពេលជិត...
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានប្រកាសពីភាពជោគជ័យ ដោយបានរំដោះភូមិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរបានមួយចំនួនទៀត នៅខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមពីពួកទាហានឈ្លានពានសៀម ដែលបានបាញ់ផ្លោងចូលផ្ទះរបស់ពួកគាត់យ៉ាងព្រៃផ្សៃកាលពីកន្លងទៅនោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ហេង រតនា បានបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ហេង រតនា ក៏បានលើកឡើងផងដែរថា ជាមួយនឹងប្រតិបត្តិការបោសសម្អាត់...