គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងធ្វើការកោះប្រជុំនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យមើលវិសោធនកម្មច្បាប់ស្តីពីការជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបញ្ជូនទៅគណៈកម្មការជំនាញធ្វើការសិក្សា។ ឯកឧត្ត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ប្រាប់ BTV នៅព្រឹកថ្ងៃទី១៨ ខែមីនាននេះ ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិនិត្យមើលវិសោធនកម្មច្បាប់ស្តីពីការជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។...
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីចាប់ឆ្នោតរើសក្បាលដីឡូត៍ ជូនដល់បងប្អូនជនភៀសសឹក ដើម្បីចូលរស់នៅជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មានការចូលរួមឯកឧត្តម ប្រាក់ ដាវីឌ...
កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ទីតាំងដែលយោធាថៃឈ្លានពានចូលដែនធិបតេយ្យភាពកម្ពុជានោះរួមមាន នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានប្រើ ប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។ នៅតំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩...
ក្រោយពីឆ្លងកាត់ការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយចំនួន ៣១អង្គភាព ទាំង ៣កម្រិតរួមមាន៖ កម្រិតអនុវិទ្យាល័យចំនួន ១១សាលា កម្រិតសាលាបឋមសិក្សាចំនួន ១០សាលា និងកម្រិតមណ្ឌលសុខភាពចំនួន១០។ ដំណាក់កាលនេះ គ.វ.ជ. បានសម្រេចចាត់តាំងគណៈកម្មការបច្ចេកទេសអន្តរក្រសួង ក្នុងគោលបំណងចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង ព្រមទាំងសាកសួរ ឬសម្ភាសព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានវិនិច្ឆ័យក្នុងការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២៩...
កំពង់ឆ្នាំង ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ អោយរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ។ លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» នៅខេត្តកំពង់ឆ្នាំង។ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា៖ គោលបំណង នៃការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំង...
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាទៀត ខណៈនៅឆ្នាំ២០២៧ខាងមុខនេះជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរហើយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួនដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។ ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្ដេជ្ញាបែបនេះ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនៅព្រឹកថ្ងៃទី១៧ ខែមីនា...
ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព ជាពិសេសបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ធនាគារពិភពលោក បានបបង្ហាញការគាំទ្របែបនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង...
តំណាងក្រុមហ៊ុនអូទ្រីសចំនួន ១៩ បានឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ ក្នុងបរិបទទីផ្សារនៅកម្ពុជា និងបង្ហាញ ចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដោយមានវត្តមានគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដឹក នាំដោយលោក...
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់១.៥ម៉ែត្រគុណ១.៥ ម៉ែត្រ ប្រវែង៣៩០ម៉ែត្រ និងលូអ៊ុយសាច់ក្នុង២ម៉ែត្រគុណ២ម៉ែត្រ ប្រវែង២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង២៨៥ម៉ែត្រ ស្ថិតក្នុងស្រុកមោងឫស្សី។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះការជន់លិចនៅរដូវវស្សា។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងនិងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត...
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះថា ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មដូចជា ជី និងថ្នាំកសិកម្ម បានបង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា នាពេលថ្មីៗនេះមានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជី និងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។ ឯកឧត្តម...