ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ងី មានហេង តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ មន្រី្តជំនាញនៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំកំចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម តាមលំនៅឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ ក៏ដូចជាមន្រី្ត នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត ដែលមានក្រុមការងារបាញ់ថ្នាំមូស បានសហការជាមួយអាជ្ញាធរសង្កាត់-ភូមិ តាមបណ្តាខណ្ឌនានាទាំង១៤ខណ្ឌ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បន្តយុទ្ធនាការចុះបាញ់ថ្នាំកំចាត់មូស...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើង ក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតីវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាប...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីជួយឱ្យសោភ័ណភាពមានភាពល្អប្រសើរ បរិស្ថានស្អាត មានកំណើនភ្ញៀវទេចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តច្រើន ។ ក្នុងឱកាសអញ្ជើញក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តសំពៅផុស ហៅវត្តតាំងបំពង់ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ស្រុកឱរ៉ាល់គឺជាស្រុកមួយ ដែលធ្លាប់រងការគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយជាច្រើនឆ្នាំ...
កម្ពុជាដោះស្រាយបញ្ហាប្រឈម និងគោលនយោបាយ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិត សំបកកង់រថយន្ត និងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា សម្រាប់ជំរុញបង្កើនការប្រើប្រាស់កៅស៊ូក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្ត។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់ រថយន្តនៅកម្ពុជា ជាមួយនឹងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងតំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តចំនួន ៨ ដែលបោះ ទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចចំនួន៥...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា និងជាអតីតរដ្ឋមន្រ្ដីការបរទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៧៩ បានបង្ហាញរូបថតមួយសន្លឹកកាលពីសម្ដេចនៅជារដ្ឋមន្រ្ដីការបរទេសជួបជាមួយប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ និងបញ្ជាក់ថាទោះបីជាសភាពការពេលនោះលំបាកខ្លាំងតែសម្ដេចមិនរត់ចោលប្រជាជននោះទេ សម្ដេចប្រឹងងើបឈរឡើងដើម្បីរស់ ស្តារ និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ដោយបានរម្លឹកថា នៅថ្ងៃទី១៨ ខែមីនានេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួក លន់ នល់ (១៨ មីនា ១៩៧០-១៨ មីនា...
ក្រសួងទេសចរណ៍ បានដាក់ចេញវិធានការ ដើម្បីកាត់បន្ថយការប្រើបាស់ថាមពលអគ្គិសនី ទាំងនៅក្រសួង និងបណ្តាមន្ទីរទេសចរណ៍រាជធានី -ខេត្ត ក្នុងអំឡុងពេលបំពេញការងារ។ ការដាក់ចេញវិធានការនេះគឺ ដើម្បីទប់ទល់នឹងតម្លៃប្រេងឥន្ធនៈហក់ឡើង និងចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈក្នុងខ្សែច្រវ៉ាក់ផ្គង់ផ្គង់ថាមពលអគ្គិសនីដើរដោយប្រេងឥន្ធនៈ។ សេចក្តីណែនាំរបស់ក្រសួង ស្តីពីការពង្រឹងវិធានការ ដើម្បីកាត់បន្ថយ និងសន្សំសំចៃថាមពលអគ្គិសនីក្នុងអំឡុងពេលបំពេញការងារ បានផ្សាយនៅព្រឹកថ្ងៃទី១៨ មីនានេះ បញ្ជាក់ថា មន្ត្រីរាជការនៃក្រសួងទេសចរណ៍ទាំងអស់ត្រូវចូលរួមកាត់បន្ថយ និងសន្សំសំចៃថាមពលអគ្គិសនី ក្នុងអំឡុងពេលបំពេញ។ ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួន ដូចជា កំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយ កំណត់សីតុណ្ហភាពត្រឹម ២៥...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Andreas Sumper អនុប្រធានបេសកកម្មស្ថានទូតអូទ្រីសប្រចាំកម្ពុជា លោក Max Gridling អគ្គកុងស៊ុលកិត្តិយសអូទ្រីស និងលោក Christian-Petru Ciochirca នាយកប្រតិបត្តិនៃក្រុមហ៊ុន M8 M8imize GmbH ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងឱកាសនៃបេសកកម្មពាណិជ្ជកម្មមកប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ លោកប្រធានប្រតិភូ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីបេសកកម្មពាណិជ្ជកម្មរបស់ស្ថានទូតដែលបានដឹកនាំក្រុមហ៊ុនធំៗ ពីប្រទេសអូទ្រីសជាច្រើនក្រុមហ៊ុនពីអាជីវកម្មផ្សេងៗ មកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ...
កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ទីតាំងដែលយោធាថៃឈ្លានពានចូលដែនធិបតេយ្យភាពកម្ពុជានោះរួមមាន នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានប្រើ ប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។ នៅតំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩...
ភ្នំពេញ៖ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នូវការប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងរវ៉ាន់ដា ដែលកំពុងមានការរីកចម្រើន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០០៥។ ការប្តេជ្ញារបស់ភាគីទាំងពីរនៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។...
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងឱ្យក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។ សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយដើម្បីអាចបន្ថែមសមាជិកថ្មីបាន លុះត្រាណាតែមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង ១២ប្រទេស។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ BTV ថារាជរដ្ឋាភិបាលនឹងខិតខំឱ្យក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPPនេះ...