រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញដល់ការរីកលូតលាស់មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យ មានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធភាពដល់អ្នកវិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជាកំពុងទទួល បានកំណើនវិនិយោគជាបន្តបន្ទាប់។ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើង ក្នុងបទបង្ហាញ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា នៅថ្ងៃទី ២៧ ខែ វិច្ឆកា នេះថា ជុំវិញ ការវិនិយោគ...
បន្ទាប់ពីបានដាក់ឲ្យដំណើរការសាកល្បងផ្ទៃក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិនអាចដាក់ពាក្យពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ពោលគឺកាត់បន្ថយជំនួបរវាងមន្រ្តី និងអ្នកវិនិយោគ និងកាត់បន្ថយពេលវេលាពីរយៈពេលវែងឲ្យមកខ្លី។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់កិច្ចវិនិយោគរបស់អ្នកវិនិយោគនានាទាំងនៅក្នុងស្រុក និងក្រៅប្រទេស ឲ្យកាន់តែមានភាពងាយ្រួល កាត់បន្ថយពេលវេលា...
បុរសចំណាស់ម្នាក់បានបើករថយន្តម៉ាក lexus ៤៧០ តាមបណ្ដោយផ្លូវទេពផនក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុកនិងម៉ូតូមួយគ្រឿងហើយបន្តទៅបុករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាលចំនួន០៤នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវទេពផន មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននិងកាមេរ៉ាសុវត្ថិភាពផងដែរនោះបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើករថយន្តម៉ាក lexus470 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 2A-0788 ធ្វើដំណើរតាមបណ្ដោយផ្លូវទេពផន ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចគាត់ហេតុរថយន្តបានបុកទៅលើម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌ស ពាក់ស្លាកភ្នំពេញ 1HS.5516 បណ្ដាលឲ្យបុរសម្នាក់ជាម្ចស់ម៉ូតូរង់របួស ហើយរថយន្តបានបន្តទៅបុករះ...
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រកាសប្រាប់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ដែលមានដីស្រែក្នុងតំបន់២ និង៣ ហាមសុំកាត់ឆ្វៀល និងឈូសបំផ្លាញព្រៃលិចទឹកនាំអោយខុសច្បាប់ តែអាចបង្កបង្កើនផលបានក្នុងតំបន់២ដែលជាដីធ្លាប់អាស្រ័យផលបាន ចំណែកដីធ្លាប់អាស្រ័យផលក្នុងតំបន់៣ ឯកឧត្តមអភិបាលខេត្តកំពុងស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីអាចបានធ្វើស្រែនៅក្នុងតំបន់នោះនៅឆ្នាំនេះ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្នុងស្រុកកំពង់លែង ដែលមានការចូលរួមពីឯកឧត្តម ស៊ីវ រ៉ុន...
ភ្នំពេញ ÷ សាលាមត្តេយ្យសិក្សាគឺជាថ្នាលបណ្ដុះបណ្ដាល និងជាមូលដ្ឋានគ្រឹះថ្នាក់អប់រំដំបូងយ៉ាងសំខាន់ ដែលត្រូវការចូលរួមគាំពារ និងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ជាពិសេសនៅតាមសហគមន៍ជនបទ ដើម្បីជំរុញឱ្យកុមារអាចឈានទៅបន្តការសិក្សាថ្នាក់បន្តបន្ទាប់ ។ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើ ប្រាស់អគារសាលាមត្តេយ្យ សហគមន៍រក្សាកុមារ នៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា សាលាមត្តេយ្យសិក្សា...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ (២៣%) ស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងរួមមាន៖ ជំងឺបេះដូង-សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរៃ។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងសិក្ខាសាលាផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លង នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឯកឧត្តម រដ្ឋមន្រី្តបន្តថា ជំងឺមិនឆ្លងគឺជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា...
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃការជួបសំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់តពោធិគិរីវង្សារាម...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងការណ៍ ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងការណ៍ថា៖«យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់»៕
ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលឈរជើងកន្លែងអភិរក្សជ្រោយស្តី និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ កណ្តៀងនិងស្រុកបាកាន ជាប់បឹងទន្លេសាប បានចុះបង្រ្កាបបទល្មើសជលផលដោយប្រើឧបករណ៍ឈ្នក់(ឆ្នុក)រួមផ្សំអំពូលភ្លើងរយៈពេល២យប់ ដោយបានធ្វើការដកហូត និងបំផ្លាញឧបករណ៍ខុសច្បាប់ជាច្រើនមុខ ។ នៅយប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមមាន នាយ- នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការជាមួយ ក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើស...
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញធុរកិច្ចថ្មីដែលមានសក្តានុពល ពីកម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ៤ ដែលជា កម្មវិធីពន្លឿនអាជីវកម្មលើដំណោះស្រាយច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយធុរកិច្ចជាប់ជ័យលាភីទាំងនោះទទួលបានថវិកាជាច្រើន សម្រាប់យក ទៅអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។ យុវជន នាគ ប៊ុនហាក់ ប្រធានក្រុមម៉ាយលេខា (Mylekha) ដែលជាប់ជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែងក្នុងកម្ម វិធីថ្ងៃបទបង្ហាញសាធារណៈ នៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅថ្ងៃ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ...