ព័ត៌មាន
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មធ្វេីការបកស្រាយជុំវិញបញ្ហាទីផ្សារគ្រាប់ស្វាយចន្ទីរ
ភ្នំពេញ៖ដើម្បីជៀសវាងការយល់ច្រលំ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញស្រឆយបំភ្លឺថា និងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន សុីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
នៅក្នុងគ្រុបព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអនុរដ្ឋលេខាធិការ បានរៀបរាប់យ៉ាងលម្អិតថា ១- កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ មុឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣មុឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥មុឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោន/ឆ្នាំ ដូចដែលលោក អួន សុីឡុត បានលើកឡើងឡើយ។ ២- សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល ប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០% ដូចដែលបានអះអាងពិតមែន។ ព័ត៌មានបែបនេះគួរតែត្រូវបានចែករំលែកដល់អ្នកកែច្នៃទូទៅឱ្យបានទូលំទូលាយ មិនមែនលាក់បាំងមិនផ្សព្វផ្សាយ ហើយបែរជាលើកឡើងពីការខ្វះខាតការផ្គត់ផ្គង់ទៅវិញ។ ៣- មិនមានទិន្នន័យផ្លូវការណាមួយបង្ហាញថា ទិន្នផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះមានការថយចុះដោយសារកត្តាអាកាសធាតុឡើយ។ ផ្ទុយទៅវិញ ការវាយតម្លៃបឋមបង្ហាញថា បរិមាណផលសរុបក្នុងឆ្នាំ២០២៥ អាចនឹងស្ថិតនៅកម្រិតដដែល ឬមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៤។ ៤- បរិមាណនាំចេញជាក់ស្តែងទៅកាន់ទីផ្សារថ្មីនេះនៅមានកម្រិតតិចតួចបំផុត។ ទិន្នន័យផ្លូវការពីក្រសួងកសិកម្មបង្ហាញថា បរិមាណនាំចេញពិតប្រាកដរបស់ក្រុមហ៊ុននេះមានត្រឹមតែ ២២៦៨គីឡូក្រាម ឬជាង ២តោនប៉ុណ្ណោះ មិនមែន ២០០០តោន ដូចដែលបានផ្សព្វផ្សាយនោះទេ។ និង៥- ការប្រជែងគ្នាទិញគ្រាប់ស្វាយចន្ទីកម្ពុជាពីឈ្មួញអន្តរជាតិមិនបណ្តាលឱ្យទិន្នផលនៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះឡើយ។ ការលើកឡើងបែបនេះគឺជាកំហុសទាំងស្រុង និងស្តែងឱ្យឃើញពីការខ្វះខាតការយល់ដឹងឱ្យបានសុីជម្រៅពីកត្តាបច្ចេកទេសនិងទីផ្សារនៃដំណាំស្វាយចន្ទី។
ឯកឧត្តម ឃឹម ហ្វីណង់ បានលេីកឡេីងបន្តថា នៅមានចំណុចមិនត្រឹមត្រូវជាច្រើនទៀតនៅក្នុងអត្ថបទនេះ ដែលគួរឱ្យយើងចោទជាសំណួរអំពីចេតនាពិតប្រាកដរបស់លោក អួន សុីឡុត ក្នុងការផ្ដល់ព័ត៌មានមិនពិត ទៅកាន់ វិទ្យុបារាំងអន្ដរជាតិយ៉ាងដូច្នេះ។
ឯកឧត្តម បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសវិទ្យុបារាំងអន្ដរជាតិ សូមផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពផ្លូវការ មុននឹងផលិត ព័ត៌មានសម្រាប់ផ្សព្វផ្សាយ ជាជាងពឹងផ្អែកតែនៅលើពាក្យសម្ដីរបស់បុគ្គលតែម្នាក់ ដែលលើកឡើងដោយគ្មានភស្តុតាងច្បាស់លាស់។ ការផ្សព្វផ្សាយដោយគ្មានការត្រួតពិនិត្យបែបនេះ អាចបង្កឱ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជា កសិករ វិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិកម្ពុជា៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា7 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា7 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS13 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច