ព័ត៌មាន
ប្រទេសលុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល
(ភ្នំពេញ) តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី និងសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន ២លានអឺរ៉ូ របស់ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ ដែលពិធីនេះបានចុះហត្ថលេខា រវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។
ក្នុងពិធីដែលប្រព្រឹត្តឡើងនានារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ Raffles Hotel Le Royalនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និងប្រជាជនលុចសំបួ ចំពោះសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់រងការគំរាមកំហែងដោយសារមីន និងជួយសង្រ្គោះដល់ជនមានពិការភាពនៅកម្ពុជា ដែលនេះបានបញ្ជាក់ឱ្យយេីងឃើញមិនត្រឹមតែស្តារសេដ្ឋកិច្ចឡេីងវិញនោះទេ វាថែមទាំងជាការព្យាបាលនូវរបួសស្នាមពីអតីតកាល និងកំពុងកសាងនូវអនាគតមួយដែលយើងតែងតែគិតថាវាមិនអាចទៅរួច។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលេីកឡេីងទៀតថា ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងជំរុញដល់ភាពជោគជ័យរបស់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន និង UNDP តាមរយៈការបង្កើនសមិទ្ធផលនៃការបោសសម្អាតមីន និងកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។ តាមការប៉ានស្មាន ថវិកាជំនួយនេះ នឹងផ្តល់ផលដល់ប្រជាជានប្រមាណ ២៣ ០០០ នាក់ តាមរយៈការទទួលបានដីសុវត្ថិភាព និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារមីន។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ បានបង្កគ្រោះថ្នាក់ និងឆក់យកអយុជីវិតមនុស្សជាច្រើននៅកម្ពុជា និងបានក្លាយជាឧបស័គ្គដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងការបន្តមរតកប្រវត្តិសាស្រ្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបានសមិទ្ធផលធំធេង នៅក្នុងសកម្មភាពមីន ទាំងនៅក្នុងប្រទេស និងនៅឆាកអន្តរជាតិ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ សម្តេចធិបតី ក្នុងការធានាសុខសុវត្ថិភាពរបស់ប្រជាជន និងអភិវឌ្ឍន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការបោសសម្អាតមីន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនានា នៅក្នុងសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានប្រែក្លាយពីប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងសកម្មភាពមីន ទូទាំងពិភពលោក៕ ដោយ ៖ ភារម្យ













-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង