ព័ត៌មាន
ដឹងមូលហេតុហើយករណីឆេះឃ្លាំងនៅស្រុកអង្គស្នួលគឺដោយសារផ្ទុះធុងហ្គាស
កណ្តាល ៖ ដឹងមូលហេតុហើយករណីភ្លើងឆាបឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី នៅស្រុកអង្គស្នួល ខេត្តកណ្តាល គឺបណ្តាលមកពីផ្ទុះធុងហ្គាស ។
កាលពីវេលាម៉ោង៩ និង ៥០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានករណីអណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យបញ្ចេញកម្លាំងជួយអន្តរាគមន៍ភ្លាមៗ ។
នៅក្នុងករណីគ្រោះអគ្គីភ័យនេះឃើញវត្តមាន លោក គួច ចំរើន អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យដល់ទីតាំង ។
យោងតាមរបាយការណ៍ពីជំនាញបញ្ជាក់ថា គ្រោះអគ្គីភ័យនេះបានបណ្តាលឲ្យឆេះឃ្លាំងរោងចក្រ ចំនួន ០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០៤ខ្នង។
ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ជំនាញបានគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង១៤ និង០៥នាទី នារសៀលថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៤៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១១៣ឡាន ដោយមានរថយន្តចូលរួមជួយពីក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, អង្គភាព៩១១, អង្គភាព៧១១, អង្គភាព១១៩, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, តំបន់សេដ្ឋកិច្ចកាណាឌីយ៉ា, បូរីសង្ឃឹមថ្មី, ក្រុមហ៊ុនខ្មែរប៊ូប៊ើរីជីស។
នគរបាលបន្តថា ចំពោះករណីនេះ បង្កឡើងដោយសារផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រ ផ្លាស្ទីក ។ ប៉ុន្តែមិនបានបង្កឱ្យមានអ្នករងរបួសនោះទេ ៕
តារាវុទ្ធី









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា