ព័ត៌មាន
សង្រ្កាន្តនៅវិទ្យាល័យហ៊ុនសែនបរិបូណ៌ ឆ្លុះបញ្ចាំងពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជាសហគ្រិនភាព
កំពង់ឆ្នាំង ៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានអោយដឹងថា សង្រ្កាន្តនៅវិទ្យាល័យហ៊ុនសែនបរិបូណ៌ ខេត្តកំពង់ឆ្នាំង បង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជាសហគ្រិនភាព នៅក្នុងសម័យកាលនៃសន្តិភាព។ ការលើករបស់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស នេះបានធ្វើឡើងនៅក្នុងពិធីបើកសង្រ្កាន្ត វិទ្យាល័យហ៊ុនសែនបរិបូណ៌ ដែលបានប្រព្រឹត្តទៅក្នុងថ្ងៃទី០១ និង០២ ខែមេសា ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានសំដែងនូវការសប្បាយរីករាយ ជាខ្លាំងព្រោះនេះជាព្រឹត្តិការណ៍មួយថ្មីសម្រាប់វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ដែលបានបង្ហាញនូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ខ្មែរយើង ។ សង្ក្រាន្តនេះ បានបណ្តុះគំនិតដល់យុវជនជំនាន់ក្រោយ អោយចេះស្រឡាញ់នូវវប្បធម៌ប្រពៃណីរបស់ខ្មែរយើង និង ចូលថែរក្សាឱ្យនៅគង់វង្សយូអង្វែងតទៅផងដែរ ។ កម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន បរិបូណ៌នេះ រៀបចំឡើងបានផ្តោតលើសសរស្តម្ភចំនួនបួន គឺវប្បធម៌ ប្រពៃណី យុវជន និងការអភិវឌ្ឍន៏។ គោលបំណងសំខាន់នោះគឺ ចូលរួមផ្សព្វផ្សាយ និងលើកតម្កើង វប្បធម៌សិល្បៈបុរាណ និងប្រពៃណី ដោយរួមបញ្ជូលទាំង អ្វីដែលជារបស់ខ្មែរតាំងបុរាណកាលមក។ ក្រៅពីនេះសង្រ្កាន្តមានអត្ថន័យយ៉ាងធំធេង ដោយបានបង្ហាញពីទេពកោ សល្យយុវជន លើការច្នៃប្រឌិត ផ្សារភ្ជាប់នូវស្មារតីសាមគ្គីភាព ក្នុងការបញ្ជ្រាបការយល់ដឹងអំពីវប្បធម៌ ប្រពៃណីខ្មែរ ដ៏ល្អផូរផង់ដែលបានបន្សល់ពីកេរ្តិ៍ដំណែលដូនតាតាំងពីបុរាណកាលរៀងមក។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌បានបញ្ជាក់ថា៖ តាមរយៈនៃកម្មវិធីសង្រ្កាន្តវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ឆ្នាំនេះ យុវជន នឹងមានឱកាសស្វែងយល់ពីការងារជាក្រុម បំណិតជីវិត តាមរយៈការផ្សារភ្ជាប់សាមគ្គីភាព និងលើកទឹកចិត្តយុវជនក្នុងសាលានេះ ឱ្យចូលរួមជាសហគមន៍តែមួយ។ យើងចង់ឱ្យសិស្សានុសិស្ស មានការប្រមូលផ្តុំគ្នាជាធ្លុងមួយ ដើម្បីលើកតម្កើងវប្បធម៌ប្រពៃណីជាតិរបស់យើង។ អាជ្ញាធរស្រុក សូមចូលរួមគាំទ្រដល់យុវជនទាំងអស់ក្នុងការរៀបចំនូវព្រឹត្តិការសង្រ្កាន្តវិទ្យាល័យនេះ ដើម្បីឱ្យយុវជនយើងជំនាន់ក្រោយបានកាន់តែយល់ច្បាស់ អំពីតម្លៃនៃវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងដែលមានតាំងពីយូលង់ណាស់មកហើយ ។
សូមបញ្ជាក់ថា៖ សង្រ្កាន្តវិទ្យាល័យ ហ៊ុន សែន បរិបូណ៌នេះ បានប្រារព្វធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ សម្រាប់សង្រ្កាន្តរយៈពេល២ថ្ងៃនេះ គឺបានតាំងពិពណ៌ស្នាដៃសិស្ស លើកកម្មនៃការសិក្សាផ្សារភ្ជាប់និងការអនុវត្តន៍ និងបំណិនជីវិត ក្នុងជីវភាពប្រចាំថ្ងៃ លើកកិច្ចការងារសហគ្រិនភាពផងដែរ៕ កាំង ហុងវាស្នា



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា