ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្ញើសារផ្ដាំសួរសុខទុក្ខអតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី លី សៀនឡុង និងអតីតមេដឹកនាំផ្សេងទៀត ដោយសម្ដេចបានរម្លឹកថា មេដឹកនាំអាស៊ានកាលពី១០ឆ្នាំមុនពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។ ការផ្ញើសារផ្ដាំសួរសុខទុក្ខរបស់សម្ដេចតេជោ នាពេលនេះ បន្ទាប់ពីបានទទួលរូបថតមួយសន្លឹក ដែលឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026)។ សម្ដេចតេជោ បានសរសេរថា៖«ខ្ញុំទទួលបានរូបថតមួយសន្លឹកដែលឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិកបារ៉ាក់...
លេខាធិការដ្ឋានខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសរៀបចំការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បើតាមគណៈកម្មាធិការជំនាញ នៃខេមរៈសហព័ន្ធតេក្វាន់ដូWT បានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះមានវិញ្ញាសា សរុបចំនួន ២៥ វិញ្ញាសារួមមាន វិញ្ញាសាមេគុនកុមារា-កុមារី មាន ៦ (១២-១៤ ឆ្នាំ) រីឯវិញ្ញាសាប្រយុទ្ធកុមារា និងកុមារី...
ក្រោយចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនិងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន៤កម្រាល ធ្នឹម និងសសរនៃប្រាសាទបេងមាលា ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឱ្យទឹកហូរឆ្លងកាត់ឡើងវិញ។ បច្ចុប្បន្ន ស្ពានហាលនេះសាធារណជនអាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលប្រាសាទបេងមាលាដែលបានរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។ អ្នកជំនាញរូបនេះបញ្ជាក់ថា...
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តច័ន្ទបុរីវង្ស និងសប្បុរសជននានា បានរៀបចំអំណោយផ្ដល់ជូនវីរកងទ័ព កំពុងឈរការពារបូរណភាពទឹកដីនៅទិសថ្មដា ភូមិភាគ៥។ សម្រាប់អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមមានថវិកា ១០លានរៀលដែលជាបច្ច័យរបស់សម្តេចព្រះគ្រូចៅអធិការ, អង្ករមួយតោន, ទឹកក្រូច ១០កេស, មី ៥កេសធំ, ត្រីខ ៤កេស, សាប៊ូ ៥បាវធំ, ទឹកសុទ្ធ ៥០០កេស, អំបិល...
ក្រោយពីមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រដ្ឋបាលខេត្តឧត្តរមានជ័យបានជំរុញចលនាដាំដុះបន្លែនៅតាមជំរំដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកប្រចាំថ្ងៃ ដោយនៅថ្ងៃទី១៧ ខែកុម្ភៈនេះ កសិដ្ឋានបន្លែជនភៀសសឹកស្រុកអន្លង់វែងជាង ១ហិចតា ចាប់ផ្តើមប្រមូលផល និងបន្តបណ្ដុះម្ទេស ១៥០០ដើមបន្ថែមទៀត ដើម្បីបំពេញតម្រូវការឱ្យកាន់តែសំបូរបែប។ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលជាផ្លែផ្កាជូនដល់ប្រជាពលរដ្ឋយើង៕
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន មួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះដោយឯកឧត្តម អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់ អនុវត្តគម្រោងខាងក្រោម៖ “គម្រោងពង្រឹង និងពង្រីកការថែទាំវះកាត់ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា” (ថវិកាចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។ គម្រោងនេះមានគោលបំណងលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់តាមសហគមន៍...
នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ក្នុងឆ្នាំនេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់លើទីផ្សារ នឹងហក់ឡើងពីប្រមាណ ១ម៉ឺនដល់ ១,២ពាន់ក្បាលក្នុងមួយថ្ងៃ កើនឡើងប្រមាណ ២០ភាគរយ ខណៈដែលតម្លៃសាច់ជ្រូកនៅលើទីផ្សារ នឹងអាចហក់ឡើងបន្តិចបន្ទូច បើធៀបទៅនិងថ្ងៃធម្មតា។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម និងការផ្គត់ផ្គង់ជ្រូករស់ មាន់ និងការផ្គត់ផ្គង់សាច់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃចិន-វៀតណាម នេះថា ជុំវិញមុខរបរចិញ្ចឹមសត្វឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចិញ្ចឹមជ្រូកមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមជាលក្ខណៈគ្រួសារ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមបែបឧស្សាហកម្មជាច្រើនកន្លែង ប្រកបដោយស្តង់ដារ...
អាជ្ញាធរស្រុកប្រាសាទបាគង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យដាំបន្លែតាមផ្ទះឱ្យបានច្រើន ដើម្បី ជួយសម្រួលជីវភាព និងកាត់បន្ថយការធ្វើចំណាកស្រុក ខណៈដែលបន្លែគ្រប់ប្រភេទមានទីផ្សារល្អ និងជាគំរូដ៏ល្អក្នុងការបង្កើត «សហគមន៍បៃតង» នៅតាមភូមិ សាលារៀន និងវត្ដអារាម។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានមានប្រសាសន៍ថា ការដាំបន្លែជាមុខរបរដ៏សំខាន់មួយបន្ទាប់ពីដំណាំស្រូវ ដែលកសិករមួយចំនួនក្នុងបណ្តាខេត្តនៃប្រទេសកម្ពុជាកំពុងតែពេញនិយមធ្វើការដាំដុះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ លោកបន្ដថា ការដាំបន្លែជាលក្ខណៈគ្រួសារ ទទួលបានបន្លែសុវត្ថិភាពសម្រាប់ទទួលទានក្នុងគ្រួសារមានសុខភាពល្អ។ នៅរដូវប្រាំងនេះ ប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដីនៅជុំវិញផ្ទះឱ្យអស់លទ្ធភាពរបស់តាមរយៈ...
អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយបានបង្ហាញសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រ ព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ និងទស្សនកិច្ចនៅអឺរ៉ុប នឹងជួយពង្រីកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងទាក់ទាញប្រយោជន៍សេដ្ឋកិច្ច។ លោក រ៉ែន អាទិត្យសិលវតា អនុប្រធានសហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព និងទស្សនកិច្ចនៅអឺរ៉ុប...
ពលរដ្ឋខ្មែរកំពុងរស់នៅបរទេសជឿជាក់ថា ដំណើរទស្សកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅអាម៉េរិក និងអឺរ៉ុប នឹងធ្វើពិភពលោកកាន់តែចាប់អារម្មណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអាចជួយបញ្ចេញសំឡេងអន្តរាគមន៍ដោះស្រាយជម្លោះនេះដោយសន្តិវិធី ដែលកម្ពុជាប្រាថ្នាចង់បាន។ តាមរយៈវីឌីអូឃ្លីបដែលBTVទទួលបាននៅថ្ងៃទី១៧ខែកុម្ភៈនេះ លោក ហ៊ន វណ្ណនាដ ពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាម៉េរិកបានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមក្នុង កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក គឺជាការលើកស្ទួយកិត្តិយសប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសនឹងធ្វើឲ្យថ្នាក់ដឹកនាំពិភពលោកចាប់អារម្មណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា។ លោក ដាំ ភិរម្យ...