អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងឌីជីថល បើកសិក្ខាសាលាប្រមូលធាតុចូល និងមតិយោបល់ផ្សេងៗពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ ឱ្យមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា។ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈ កម្មាធិការសេដ្ឋកិច្ច និងឌីជីថល លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូល លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះថា...
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងថ្នាក់ដឹកនាំសមាគម ថ្នាក់កណ្តាល និងខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ៕
សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ មានរយៈពេល ២ ថ្ងៃ នាចុងសប្តាហ៍នេះ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមនៅត្រៀមចូលរួម The 22 ASEAN UniversityGames ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាបានឲ្យដឹងថា ការប្រកួត កីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦នេះ ត្រូវបានធ្វើោឡើងក្រោមការចង្អុលបង្ហាញរបស់ ប្រធានសហព័ន្ធ និងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឲ្យខានតែបានសម្រាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិដើម្បីជាការបោះជំហានមួយទៀតក្នុង ប្រមូលផ្តុំអត្តពលិកមានទេពកោសល្យក្នុងការលេងប្រភេទកីឡានេះ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឲ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។ លោកអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌ សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា សម្រាប់ផ្តល់ជាអំណោយជូនដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បើទោះបីជាបទឈប់បាញ់ រវាងកម្ពុជា និងថៃ បានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ដែលរួមមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។ ហេតុនេះ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាអធិបតី ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណវត្តបុទុមវតីរាជវរាម ឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរ ដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។...
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-ស៊ីម៉ាក់ (CMAC) បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះថា ស៊ីម៉ាក់ ទើបទទួលបានម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទ Advanced Landmine Imaging System (ALIS) ចំនួន៣០គ្រឿងពីប្រទេសជប៉ុនគិតជាថវិកាជាង ១,៣ លានដុល្លារ។ ឯកឧត្តម ហេង រតនា បានថ្លែងថា អង្គភាព ស៊ីម៉ាក់...
ភ្នំពេញ៖ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជំរុញទៅដល់កងទ័ព ដែលមានស្ត្រីផងដែរនោះ បន្តពង្រឹងសមត្ថភាពការពារជាតិបន្ថែម ខណៈពិភពលោកមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការរីកចម្រើន នៃបច្ចេកវិទ្យាទំនើបៗ។ ការអំពាវនាវ និងក្រើនរំឭកនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍សកម្មភាពការងារ នៅគ្រឹះសា្ថនសាធារណរដ្ឋបាល...
នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៥ ដើម្បីពិភាក្សាគ្នាក្នុងការត្រៀមរៀបចំការប្រឡងជ្រើសរើស «មន្រ្តីក្របខ័ណ្ឌ» និង «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នចំនួន៤ ស្របតាមផែនការដែលបានកំណត់។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងប្រជែង។ ក្រសួង ស្ថាប័នទាំង៤ ដែលនឹងត្រៀមរៀបចំការប្រឡងជ្រើសរើសមន្រ្តីរួមមាន៖ (១)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (២)រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤២ គម្រោង មានទុនវិនិយោគ ប្រមាណ ១៦៦ លានដុល្លារអាមេរិក ក្នុងនោះចំនួន ១៨ គម្រោង ចុះបញ្ជីដោយ ក.អ.ក. និងគម្រោងចំនួន ២៤ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបានអនុម័តគម្រោងវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ក្នុង នោះគម្រោងវិនិយោគសរុប...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ កម្មករ-កម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់ការទាមទាររបស់ពួកគាត់ចប់សព្វគ្រប់ កាលពីថ្ងៃម្សិលមិញ។ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា «នៅព្រឹកថ្ងៃទី១២ ខែមីនា...