វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ និងបានដាក់ចេញវិធានការដោះស្រាយសម ស្រប លើរបៀបវារៈសំខាន់ៗចំនួន ៨ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ទាំងកម្រិតនយោបាយដឹកនាំ និងកម្រិតបច្ចេកទេស។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម ការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនរួម ជាមួយនឹងលោក អានូដ...
ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នំពេញក្រោន ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី២ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញផែនការប្រយុទ្ធដល់ទីបញ្ចប់ ទោះបីឱកាសឡើងវគ្គបន្ដ មានគម្លាតឆ្ងាយពីគ្នាយ៉ាងណាក្ដី។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក McConkey Matthew គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ជឿជាក់ថា ភ្នំពេញក្រោន នឹងលេងខ្លាំងនៅជើងទី២ ក្នុងការសម្រុករកគ្រាប់បាល់ បន្ទាប់ពីពួកគេរងបរាជ័យ ៤-១...
សៀមរាប៖ «ផ្ការំដួល» បានផ្សារភ្ជាប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅនឹងប្រជាជនកម្ពុជា ទាំងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សិល្បៈ ចម្លាក់ នៅតាមប្រាសាទនានា ដូចជាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។ មកដល់អំឡុងខែមីនានេះ ផ្ការំដួលរីកស្គុះស្គាយបង្ហើរក្លិនមិនត្រឹមតាមផ្លូវក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ នៅតាមទីតាំងសក្ការៈបូជា ព្រះអង្គចេក ព្រះអង្គចម ក៏មានបងប្អូនប្រជាពលរដ្ឋបានយកផ្ការំដួលមកក្រងជាផ្នួងសក់ឬខ្សែដៃ និងជាភួងផ្កាលក់ជូនទេសចរជាតិ និងអន្តរជាតិ។ លោក វាសនា មានអាយុ៤១ឆ្នាំ បានឱ្យដឹងថា របរបេះផ្ការំដួល និងអាស្រ័យផលផ្លែឈើព្រៃ តាមរដូវកាលជាមុខរបរប្រពៃណីតាំងពីដូនតារបស់លោកមក រហូតក្លាយទៅជាអាជីពបន្តដល់កូនចៅ។...
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរ ទិវាជាតិ ទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»។ ពិធីនេះបានប្រារព្ធឡើង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសួនសម្តេចចៅហ្វាវាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយយមានការចូលរួមពីមន្រ្តីរាជការ អាជ្ញាធរក្រុង-សង្កាត់ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។...
ទស្សនិកជននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស។
ឯកឧត្ដម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំសមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសដល់សាសនិកឥស្លាម ៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស។ នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រត្តិភូអមដំណើរជាច្រើនទៀត បានអញ្ជើញសំណេះសំណាល និងចែកអាហារស្រាយបួស...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានជំរុញណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ ឲ្យម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ទនៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្រូវធានាការផ្គត់ផ្គង់ និងកំណត់តម្លៃលក់តាមក្រសួងពាណិជ្ជកម្ម។ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់ប្រាប់ថា ដោយសារឥទ្ធិពលពីមជ្ឈឹមបូព៌ា ការផ្ទុះសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែល និងអ៊ីរ៉ង់ ជាងមួយសប្តាហ៍កន្លងមកនេះ បានបង្កឱ្យមានផលបញ្ហាប៉ះពាល់កង្វះប្រេងឥន្ទនៈជាសកល ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជាគិតមកដល់ពេលនេះពុំមានខ្វះប្រេងទេ មកដល់ពេលនេះ ខណៈដែលបច្ចុប្បន្នលំហូរប្រេងនាំចូលនៅបន្តចូលមកជាធម្មតា។ លោកអភិបាលរងខេត្តរូបនេះបន្ដទៀតថា ម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយប្រេងទាំងអស់ក្នុងខេត្ត...
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត György Such អគ្គលេខាធិការរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមអគ្គលេខាធិការរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ព្រមទាំងបានរំលឹកអំពីការរីកចម្រើននៃទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការរក្សាកិច្ចសន្ទនារវាងគ្នាទៅវិញទៅមក។ ភាគីទាំងពីរ ក៏បានពិភាក្សារិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជាក់ស្តែងបន្ថែមទៀត ជាពិសេស ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស...
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព សាងសង់ទីស្នាក់ការសមាគមខេត្តព្រះសីហនុដែលបច្ចុប្បន្នសម្រេចបានប្រមាណជាង ៨០ភាគរយ ស្ថិតក្នុង ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ប្រមុខការទូតកកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ ជំនួបពិភាក្សារវាងប្រមុខការទូតទាំងពីរ បានធ្វើឡើងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន...