ភ្នំពេញ៖ ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមការងារបានចុះត្រួត ពិនិ ត្យ ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានចំនួន ៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៦៥នា ក់ (ស្រី ២៣២នា ក់ ) និងអ្នកគ្មាន លិខិតឆ្លងដែនចំនួន ៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ មិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)...
ប្រធានសមាគមក្នុងស្រុកមួយបានមើលឃើញថា ប្រទេសកម្ពុជាកំពុងក្លាយជាទីផ្សារដែលចាប់អារម្មណ៍ពីបណ្តាប្រទេសដៃគូនានា លើការធ្វើធុរកិច្ច តាមរយៈការស្វែងរកដៃគូពាណិជ្ជកម្ម ការចែកចាយផលិតផល និងបរិយាកាសវិនិយោគ ទោះបីស្ថានភាពព្រំដែនកម្ពុជា-ថៃ មិនទាន់មានភាពប្រាកដប្រជា ជាប់១ឆ្នាំកន្លងមក និងបញ្ហាសកលជាច្រើនទៀតក៏ដោយ ។ លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបការផ្គូរផ្គងអាជីវកម្មរវាងធុរកិច្ចកម្ពុជា-កូរ៉េ នៅចុង សប្តាហ៍កន្លងមកថា កម្ពុជាមានទីផ្សារបើកចំហរ និងមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពី បរទេស, ក្នុងន័យនេះប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឡេ ម៉ាច់ ហ៊ុង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ (3rd ASEAN Future...
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការគ្រាដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងរដ្ឋ និងឯកជន ដែលបានខិតខំជំរុញសកម្មភាពកីឡាក្រៅម៉ោងសិក្សា និងផ្តល់អាហារូបករណ៍ដល់កីឡាករ-កីឡាការិនី។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សកម្មភាពទាំងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗចំនួនពីរ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។ កំណែទម្រង់ដែលជាអាទិភាពដ៏សំខាន់ និងជាមុំមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។ កីឡាមិនត្រឹមតែនាំមកនូវសុខភាព...
រថយន្តវះកាត់ចល័ត និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តក្រសួងធនធានទឹកនិងឧតុនិយ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះពិនិត្យព្យាបាលភ្នែក ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ។ ពិធីនេះ បានរៀបចំឡើងនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង នាថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលដោយឯកឧត្ដម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្ដកំពង់ធំ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក...
ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទី ថានី, ឯកឧត្តម រ៉ូ ហ្វីអូស្មាន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ រួមនិងឯកឧត្តម ញ៉ូវ សុង សមាជិកព្រឹទ្ធសភាមណ្ឌលពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធធ្វើនៅសាលាឃុំកំពង់ពោធិ៍ ដោយមានការអញ្ជើញចូលរួមពី លោក ងួន ប៉ោសេង...
នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា...
ភ្នំពេញ៖ ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាទីប្រឹក្សាសម្ដេចតេជោ និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងបុត្រ រៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងផ្ដល់ដល់សិស្សជាង...
ស្របពេលដែលប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនចំនួន ៥១នាក់ ដែលបានសម្រេចចិត្តស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល និងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល...
ក្រសួងទេសចរណ៍កម្ពុជា បានចូលរួមក្នុងពិធីពិព័រណ៍ «ការប្រើប្រាស់ទេសចរណ៍ និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំង លើកទី៤» (Beijing International Cultural and Tourism Consumption Expo – BICTCE) ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តទៅរយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។ ពិធីបើកពិព័រណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម Gao Zheng...